សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ “ខ្ញុំសុខចិត្តឲ្យគេហៅខ្ញុំថាផ្តាច់ការ ចៀសជាងឲ្យប្រជាពលរដ្ឋចោទខ្ញុំថាអសមត្ថភាព”

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា អ្នកដែលចោទសម្តេចឲ្យតែនិយាយសន្តិភាព ឲ្យតែរដ្ឋាភិបាលនិយាយសន្តិភាព គឺស្មើនឹងផ្តាច់ការ បានន័យថាឲ្យតែយើងនិយាយថា យើងត្រូវតែខិតខំថែរក្សាសន្តិភាព ស្ថេរភាពឲ្យបានទោះក្នុងតម្លៃណាក៏ដោយ នេះគឺជាការប្តេជ្ញាចិត្ត ហើយគេតែងតែថា នេះគឺជាការផ្តាច់ការ។ បើសិនជាការប្តេជ្ញាចិត្តថែរក្សាសន្តិភាព និងស្ថេរភាពឲ្យប្រជាពលរដ្ឋ ហើយត្រូវបានគេចោទថាផ្តាច់ការ សម្តេចសុខចិត្តឲ្យគេហៅថាផ្តាច់ការចៀសជាងឲ្យប្រជាពលរដ្ឋចោទសម្តេចថាអមានសមត្ថភាពឲ្យសង្គ្រាមកើតឡើងស្លាប់គាត់ឡើងវិញនេះជាការពិត។ ការបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍សង្កត់ធ្ងន់ថា ៖ “បើថាហៅខ្ញុំផ្តាច់ការដោយសារខ្ញុំប្តេជ្ញាចិត្តការពារសន្តិភាពមិនឲ្យប្រជាពលរដ្ឋស្លាប់មិនឲ្យប្រទេសដើរថយក្រោយដូចពេលដែលយើងបានសន្តិភាពកាលពីមុននោះ ខ្ញុំសុខចិត្តទទួលចុះ ខ្ញុំមិនឲ្យប្រជាជនចោទថា រដ្ឋាភិបាលអាណត្តិទី៧ នេះ ដែលរដ្ឋាភិបាលអាណត្តិមុនៗខិតខំតស៊ូបង្រួបបង្រួមជាតិ ៥០០ឆ្នាំ មិនដែលមានសង្គ្រាមទើបខ្ញុំបានសុខ អ្នកឫស្សីជ្រុំទើបតែស្គាល់ភ្លើងចូលដល់ អ្នកតាតៃលើទើបស្គាល់ផ្លូវអីទៅដល់ អាចបង្កើតអាជីវកម្ម បង្កើតសេដ្ឋកិច្ច បន្តិចទៀតកាន់តែរីកចំរើន”។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា សម្តេចមិនឲ្យប្រជាជនចោទសម្តេចថា គ្មានសមត្ថភាព រដ្ឋាភិបាលថ្មីគ្មានសមត្ថភាពថែរក្សាសេចក្តីសុខជូនប្រជាជនជាពិសេសសុខសន្តិភាព ដែលបានដោយការលំបាក និងការលះបង់ច្រើនណាស់របស់ជាតិយើង។ ដោយសម្តេចបញ្ជាក់ថា ៖ “អ្នកឯងថានឹងថាចុះ ចោទចុះ រាល់ថ្ងៃនឹងចោទចុះ។ មានអ្នកខ្លះ ១០០ថ្ងៃ នៃរដ្ឋាភិបាលថ្មីសុំតែធ្វើកាន់ទុក្ខ កាន់តែអ្នកឯងចុះ”៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២