បង្ក្រាបបានហើយ ជនសង្ស័យ២នាក់ ដែលលួចកាច់កញ្ចក់រថយន្ត ក្នុងមូលដ្ឋានខណ្ឌទួលគោកនោះ

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោងប្រហែល០០ និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធនឹងករណី លួច (កាច់កញ្ចក់រថយន្ត) ក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបានមានចំនួន ០២នាក់គឺទី១-ឈ្មោះ ហ៊ុន ចាន់វីរៈ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ធ្វើសកម្មភាពលួចនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ចំនួន០៣ដង)និងទី២-ឈ្មោះ ឈិន គឹមលី ភេទប្រុស ជនជាតិខ្មែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២