មិនដឹងថាមានរឿងហេតុអ្វីទេលោកអើយ! ស្ត្រីម្នាក់បានចងកសម្លាប់ខ្លួនចោលកូនតូចៗចំនួន៣នាក់ឱ្យរញង់

ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ក្រោយពីមានសេចក្តីរាយការណ៍ថា ស្រ្តីម្នាក់បានចងកសម្លាប់ខ្លួននៅក្នុងផ្ទះ ចោលកូនប្រុសស្រីតូចៗ ចំនួន៣នាក់ ដោយពុំទាន់ដឹងមូលហេតុអ្វីច្បាស់លាស់ឡើយ។ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើង នៅភូមិថ្មី ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

បើតាមប្រភពពីមន្ត្រីមូលដ្ឋានបានឲ្យដឹងជាបឋមថា ស្ត្រីរូបនេះមានប្តីជាជនជាតិបរទេស(ចិន) បច្ចប្បន្នបុរសជាប្តីបានទៅប្រទេសចិនមិនទាន់ឃើញត្រឡប់មកវិញឡើយ។ ចំណែកស្ត្រីរូបនេះ និងកូនតូចៗ សព្វថ្ងៃជួលបន្ទប់គេស្នាក់នៅ ក្នុងក្រុម១២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យតាមនិតិវិធីជំនាញ បន្ទាប់ពីធ្វើកោសល្យវិច្ច័យហើយ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២