សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់​ ពាក់ព័ន្ធករណីហិង្សា ដោយចេតនា

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញព្រហ្មទណ្ឌ​ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលបឹងកេងកងទី១ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលរដ្ឋបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់​ ពីបទហិង្សាដោយចេតនា (ប្រើកាំបិតបុ័ងតោ កាប់ បង្ករបួសស្នាម​) នៅចំណុច​ ផ្លូវព្រះមុន្នីវង្ស​ កែងផ្លូវ ៣៩២​ ភូមិ៩​ សង្កាត់បឹងកេងកងទី១​ ​ខណ្ឌបឹងកេងកង។

សមត្ថកិច្ចបានឲ្យដឹងថា ៖ ជនសង្ស័យចំនួន០៩ នាក់​ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន៖

១-ឈ្មោះ WU TSUNG HING​ ភេទប្រុស​ សញ្ជាតិចិន​។

២-ឈ្មោះ​ LAZARE ភេទប្រុស​ សញ្ជាតិកាំម៉ូរ៉ូន​។

៣-ឈ្មោះ​ YANG SHANG LIN ភេទប្រុស​ សញ្ជាតិចិន​។

៤-ឈ្មោះ​ LIN WEI TING​ ភេទប្រុស​ សញ្ជាតិចិន​។

៥-ឈ្មោះ​ WU TING SHENG ភេទប្រុស​ សញ្ជាតិចិន​។

៦-ឈ្មោះ​ CHEN YU SHANG ភេទប្រុស សញ្ជាតិចិន។

៧-ឈ្មោះ​ HUANG YU CHEN ភេទប្រុស សញ្ជាតិចិន។

៨-ឈ្មោះ​ WEI MIN KAI ភេទប្រុស សញ្ជាតិចិន។

៩-ឈ្មោះ​ ឈិន​ ម៉េង ភេទប្រុស  សញ្ជាតិចិន។

សមត្ថកិច្ចបានបន្តថា វត្ថុតាងចាប់យកបានរួមមាន៖ ទូរស័ព្ទដៃ ០៩ គ្រឿង, កាំភ្លើងខ្លី ០១ ដើម ម៉ាកឡុក១៩ ពណ៌ខ្មៅ បង់ចំនួន០១ គ្រាប់កាំភ្លើងចំនួន១០គ្រាប់, កាបូបស្ពាយចំហៀង ០១, អត្តសញ្ញាណប័ណ្ណខ្មែរ ០១, កាតគ្រីសម្គាល់រថយន្ត ០១, ប័ណ្ណបើកបរ ០១, ប័ណ្ណសម្គាល់ការងារ ០១, កាតធនាគា ០៥, កាតកាន់កាប់កាំភ្លើង ០១,ប្រាក់ចំនួន ១៥០០ដុល្លារ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល​រាជធានីភ្នំពេញ​  ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវីធី៕

ដោយ ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២