ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អាណត្តិថ្មី ៩រូប

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងជាប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អាណត្តិថ្មី ៩រូប ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នេះ រដ្ឋសភា នីតិកាលទី៧ បានធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ចំនួន ៩រូប ដោយក្នុងនោះចំនួន៤រូប កូតាខាងគណបក្សប្រជាជនកម្ពុជា និងចំនួន ៤រូបទៀត កូតាខាងគណបក្សហ៊្វុនស៊ិនប៉ិច និងមួយរូបខាងសង្គមស៊ីវិល។ ហើយសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ត្រូវធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវំាងជាមុនសិន មុនចូលកាន់តំណែង នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២