ផ្អើលអស់សមត្ថកិច្ច និងប្រជាពលរដ្ឋទាំងកណ្តាលអាធ្រាត្រថា មានបុរសម្នាក់លោ.តទឹកស.ម្លា.ប់ខ្លួន ព្រោះឃើញទុករថយន្ត និងស្បែកជើងនៅលើស្ពាន តាមពិតគឺគាត់ធ្វើរឿងបែបនេះសោះ…!

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងថាមានរឿងអ្វីនោះទេ បានបើករថយន្តម៉ាក MG មកចត និងទុកស្បែកជើងមួយគូរនៅលើស្ពានកោះនរា ហើយបានដើរចុះទៅក្រោមស្ពានបាត់ បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ ដោយនឹកស្មានថា បុរសរូបនោះលោតទឹកសម្លាប់ខ្លួន។ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៣ នៅចំណុចលើស្ពានកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីនារីម្នាក់ ដែលឃើញហេតុការណ៍នោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានជិះម៉ូតូឆ្លងកាត់ ក៏ឃើញបុរសម្នាក់បើករថយន្តម៉ាកMG ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BS-8007 បើកឡើងលើស្ពានកោះនរា ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈបើកមកដល់ពាក់កណ្តាលស្ពាន បានបង្អង់ល្បឿនឈប់រថយន្តរួចបើកទ្វារចេញមកក្រៅឈរនៅលើស្ពាននិយាយទូរស័ព្ទ មួយសន្ទុះក្រោយមកនារីដែលបានឃើញហេតុការណ៍ខាងលើក៏បានជិះម៉ូតូត្រឡប់មកវិញម្តងទៀត ស្រាប់តែមិនឃើញបុរសខាងលើឃើញតែបន្សល់ទុកតែស្បែកជើងមួយគូរ និងរថយន្តមួយគ្រឿងតែប៉ុណ្ណោះ។ ពេលនោះដែរ នារីដែលឃើញហេតុការណ៍ក៏បានរាយការណ៍ទៅកម្លាំងសន្តិសុខប្រចាំគោលដៅ នៅលើស្ពានកោះនរាឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

បន្ទាប់ពីកម្លាំងសន្តិសុខប្រចាំការគោលដៅនៅលើស្ពានកោះនរា ចុះមកដល់ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និរោធ ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ ហើយក៏មានក្រុមគ្រួសារបុរសខាងលើបាន ប្រាប់មកកាន់សមត្ថកិច្ចវិញថា ម្ចាស់រថយន្តមិនបានលោតទឹកសម្លាប់ខ្លួននោះទេ ពោលគឺគាត់ដើរចុះទៅក្រោមស្ពាន៕

 

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២