អ្នកណាមិនសប្បាយចិត្ត! ដ្បិតចាញ់ក្រុម Shan United ក្នុងលទ្ធផល ២-១ក៏ពិតមែន តែភ្នំពេញក្រោន បានក្លាយជាក្លឹបបាល់ទាត់ដំបូងគេនៅកម្ពុជា ដែលបានកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Cup ប្រចាំតំបន់អាស៊ាន

ភ្នំពេញ៖ ភ្នំពេញក្រោននៅតែមិនធ្វើឲ្យអ្នកគាំទ្រកម្ពុជា និងអ្នកគាំទ្រផ្ទាល់របស់ខ្លួនខុសបំណងឡើយ ដ្បិតចាញ់ក្រុម Shan United ក្នុងលទ្ធផល ២-១ក៏ពិតមែន ប៉ុន្តែភ្នំពេញក្រោន បានក្លាយជាក្លឹបបាល់ទាត់ដំបូងគេនៅកម្ពុជាដែលបានកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Cup ប្រចាំតំបន់អាស៊ាន ឬ 𝗭𝗼𝗻𝗮𝗹 𝘀𝗲𝗺𝗶-𝗳𝗶𝗻𝗮𝗹𝘀 (𝗔𝗦𝗘𝗔𝗡 𝗭𝗼𝗻𝗲) ក្នុងនាមជាក្រុមលេខ២ល្អ ។

មិនទាន់បញ្ចប់ត្រឹមនេះទេ ភ្នំពេញក្រោនត្រូវតែខិតខំប្រឹងប្រែងខ្លាំងជាងនេះទៅទៀតដើម្បីឆ្លងកាត់ 5 ដំណាក់កាល សំខាន់ៗដើម្បីបានឡើងទៅវគ្គបន្តនាំយកទង់ជាតិកម្ពុជាទៅលើកនៅឆាកអន្តរជាតិ។

 

នេះជារបៀបដែលភ្នំពេញក្រោន  ត្រូវប្រឹងប្រែងបន្តទៀត នៅក្នុងវគ្គចាញ់ធ្លាក់ (𝗸𝗻𝗼𝗰𝗸𝗼𝘂𝘁 𝘀𝘁𝗮𝗴𝗲) នៃពានរង្វាន់ AFC Cup 𝟮𝟬𝟮𝟯/𝟮𝟬𝟮𝟰 ។

ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រ បើគិតជាលំដាប់លំដោយ ដំបូងគឺលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងតំបន់អាស៊ាន • 𝗭𝗼𝗻𝗮𝗹 𝘀𝗲𝗺𝗶-𝗳𝗶𝗻𝗮𝗹𝘀 (𝗔𝗦𝗘𝗔𝗡 𝗭𝗼𝗻𝗲) រួចឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ 𝗭𝗼𝗻𝗮𝗹 𝗳𝗶𝗻𝗮𝗹𝘀 (𝗔𝗦𝗘𝗔𝗡 𝗭𝗼𝗻𝗲) បន្ទាប់មកឈ្នះទើបឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អន្តរតំបន់ 𝗜𝗻𝘁𝗲𝗿𝘇𝗼𝗻𝗲 𝗽𝗹𝗮𝘆-𝗼𝗳𝗳 𝘀𝗲𝗺𝗶-𝗳𝗶𝗻𝗮𝗹𝘀 ដោយមានក្រុមនៅតំបន់អាស៊ីខាងត្បូង ក្លឹប Odisha FC  តំបន់អាស៊ីកណ្តាល ក្លឹប 𝗔𝗯𝗱𝘆𝘀𝗵-𝗔𝘁𝗮  និងតំបន់អាស៊ីបូព៌ា ក្លឹប 𝗧𝗮𝗶𝗰𝗵𝘂𝗻𝗴 𝗙𝘂𝘁𝘂𝗿𝗼  អង្គុយរង់ចាំ ប្រជែងគ្នាដល់វគ្គផ្ដាច់ព្រ័ត្រ ១វគ្គទៀត ទើបឡើងទៅវគ្គផ្ដាច់ព្រ័ត្រចុងក្រោយ។

ក្រុមនៅតំបន់អាស៊ីខាងលិច ងាយស្រួលជាងគេ ដោយជម្រុះតែក្នុងតំបន់របស់ខ្លួនរួចគឺឡើងទៅចាំនៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង ពួកគេរួមមានមកពីប្រទេស អូម៉ង់, អ៊ីរ៉ាក់, បារ៉ែន និងលីបង់  ។

តើអ្នកគិតថា ភ្នំពេញក្រោន នឹងឡើងដល់កម្រិតណា? កុំភ្លេចរង់ចាំតាមដានទស្សនាក៏ដូចជាគាំទ្រលើកទឹកចិត្តកីឡាករនៅក្លឹបបាល់ទាត់ភ្នំពេញក្រោនទាំងអស់គ្នាដើម្បីឲ្យក្លឹបបាល់ទាត់តំណាងកម្ពុជាមួយនេះបានឡើងទៅវគ្គបន្តបន្ទាប់ទៀតដើម្បីដណ្តើមពានរង្វាន់ដ៏ធំប្រចាំតំបន់អាស៊ីនេះ៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២