នាវាពិព័ណ៍សៀវភៅអន្តរជាតិដ៏ធំបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុព្រឹកម៉ិញនេះ នឹងបើកឱ្យពលរដ្ឋចូលទស្សនា ដោយសេរីចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤

នាវា Doulos Hope ដែលជានាវាពិព័ណ៍សៀវភៅអន្តរជាតិ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ។ហើយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីអញ្ជើញទៅទទួលបដិសណ្ឋារកិច្ច ប្រតិភូនាវាពេលចូលចតដល់កំពង់ផែ ដោយផ្ទាល់។

សូមបញ្ជាក់ផងដែរថា មានមនុស្សជាច្រើនបានចងចាំនាវា Logos Hope ដែលជានាវាបងប្អូន ធ្លាប់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅ ។ហើយក្នុងពេលចូលចតនេះអ្នកចូលទស្សនានាវា Doulos Hope អាចជ្រើសរើសសៀវភៅដែលមានចំណងជើងជាច្រើនជាង២០០០ប្រភេទផ្សេងៗគ្នា ក្នុងតម្លៃសមរម្យមានទាំងផ្នែកវិទ្យាសាស្ត្រ ឱសថសាស្ត្រ សិល្បៈ ភាសា ជំនឿ ចំណង់ចំណូលចិត្ត ការចម្អិនអាហារ និងកីទ្បា ព្រមទាំងសៀវភៅកុមារ អត្ថបទសិក្សា វចនានុក្រម និងសៀភៅផ្សេងៗជាច្រើនទៀត។

បើតាមការមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា នាវា Doulos Hopeនេះ នឹងបើកដំណើរការឱ្យពលរដ្ឋចូលទស្សនា ដោយសេរីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃអង្គារ​ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ២ និង០០នាទីរសៀល ដល់ម៉ោង ៩ និង០០ នាទីយប់ (សម្រាប់កុមារ ត្រូវមានមនុស្សចាស់នាំទៅជាមួយ)។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ លោក Oliver Dawson តាមរយៈទូរស័ព្ទលេខ ០៩៦ ៣១៩ ៩៣៥៧ ឬអ៊ីម៊ែល douloshope.cambodia@gbaship.org ។ ដើម្បីធ្វើការកក់សំបុត្រ និងទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រដូចខាងក្រោម • Instagram DoulosHopeCambodia • Facebook DoulosHope_Cambodia៕

 

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២