ប្លែករហូត! សប្តាហ៍នេះ រាជសីហ៍គុនខ្មែរចំនួន៥រូប ណាត់ជួប Ninja ជប៉ុន បើកឆាកប្រយុទ្ធគ្នានៅលើសង្វៀនម្តង ចាំមើលៗអ្នកណាខ្លាំងជាង!

ភ្នំពេញ៖ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ពីមួយខែទៅមួយខែ ស្ថានីយទូរទស្សន៍ថោនតែងតែនាំមកនូវផ្ទាំងទស្សនីយភាពថ្មី ប្លែករហូត នៅលើសង្វៀនគុនខ្មែរ ដើម្បីជួយលើកកម្ពស់ និងលើកស្ទួយវិស័យកីឡាក្បាច់គុនបុរាណខ្មែរឱ្យពិភពលោកបានដឹង បានស្គាល់កាន់តែច្បាស់ថាខ្មែរ ជាម្ចាស់ក្បាច់គុននេះតាំងពីយូរលង់ណាស់មកហើយ។ ហើយអ្វីដែលកាន់តែថ្មី ប្លែកជាងសប្តាហ៍មុនៗទៅទៀតនោះ ថោន និង GANZBERG សហការគ្នានាំយក Ninja ពិឃាដចំនួន 5នាក់មកប្រកួតជាមួយកីឡាករជើងខ្លាំងលំដាប់ប្រទេសរបស់កម្ពុជាចំនួន5នាក់ដូចគ្នា ព្រឹត្តិការណ៍ប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ទី 21 ខែធ្នូ ឆ្នាំ 2023នេះ កម្មវិធីនឹងចាប់ផ្តើមនាវេលាម៉ោង 8:00 យប់តទៅ។

កំពូលអ្នកលេងផ្លែដាវសាំម៉ូរ៉ៃជប៉ុនចំនួន 5 នាក់នឹងមកតតាំងសាកកណ្ដាប់ដៃជាមួយកីឡាករលំដាប់ប្រទេសរបស់កម្ពុជា ដោយ និនចា ពិឃាដទាំង 5 នាក់នោះរួមមាន៖ និនចាពិឃាតទី 1 ក្នុងប្រភេទទម្ងន់ 54 គីឡូក្រាម មានឈ្មោះថា កាតាស៊ីម៉ា , កីឡាករនិនចាពិឃាដទី 2 ក្នុងប្រភេទទម្ងន់ 60 គីឡូក្រាមមានឈ្មោះថា យូតូ , និនចាពិឃាដទី 3 ក្នុងប្រភេទទម្ងន់ 64 គីឡូក្រាមមានឈ្មោះថា ការហ្សូគី , ចំណែកឯនិនចាពិឃាដទី 4 ក្នុងប្រភេទទម្ងន់ 72 គីឡូក្រាមមានឈ្មោះថាទូសហ្សគី , កំពូលនិនចារពិឃាដទី 5 ក្នុងប្រភេទទម្ងន់ 72 គីឡូក្រាមគឺកីឡាករ តូម៉ូយ៉ូគី ។

នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមកនេះ GANZBERG បានចាប់ដៃគូជាមួយថោន នាំយករាជសីគុនខ្មែរចំនួន 5នាក់ដូចគញនាដែរ មកសាករសជាតិថ្មី រសជាតិនិនចាជប៉ុនម្ដង។ ហើយកីឡាករកម្ពុជាដែលនឹងត្រូវជួបប្រកួតជាមួយអ្នកពីឃាដ និនចា មកពីប្រទេសជប៉ុនទាំង5រូបនោះ រួមមាន៖  កីឡាកររាជសីហ៍គុនខ្មែរទី 1 ក្នុងប្រភេទទម្ងន់ 54 គីឡូក្រាមគោរមៈ ចាន់រាជ , កីឡាកររាជសីហ៍គុនខ្មែរទី 2 ក្នុងប្រភេទទម្ងន់ 60 គីឡូក្រាម សុខ ធី , កីឡាកររាជសីហ៍គុនខ្មែរទី 3 ក្នុងប្រភេទទម្ងន់ 72 គីឡូក្រាម រឿង សោភ័ណ្ឌ , កីឡាកររាជសីហ៍គុនខ្មែរទី 4 ក្នុងប្រភេទទម្ងន់ 64 គីឡូក្រាម ម៉ឺន មេឃា , កីឡាកររាជសីហ៍គុនខ្មែរទី 5 ក្នុងប្រភេទទម្ងន់ 72 គីឡូក្រាម កីឡាករវង្ស វិឆ្ឆ័យ ។

ការនាំមកនូវព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យ រវាង និនចាមកពីប្រទេសជប៉ុន និងរាជសីហ៍គុនខ្មែរនេះគឺស្របពេលដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន នាប៉ុន្មានថ្ងៃកន្លងមកនេះ។

 

GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក ចាប់ដៃគូរជាមួយ TOWN នាំរាជសីហ៍គុនខ្មែរទាំង5 មកសាករសជាតិថ្មី រសជាតិនិនចាជប៉ុនម្តង នៅលើសង្វៀន GANZBERG KUN KHMER នាថ្ងៃទី21 ខែធ្នូ ឆ្នាំ2023 ចាប់ពីវេលាម៉ោង 8:00 យប់តទៅ នៅស្ថានីយទូរទស្សន៍ថោន ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។បងប្អូនអាចចូលទស្សនាដោយសេរី ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,ផេក TOWN FULL HDTV, TOWN Sports និង GANZBERGផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២