រកផ្លូវវៀងឱ្យហើយទៅបងប្អូន ថ្ងៃស្អែកនេះរដ្ឋបាលរាជធានីភ្នំពេញបញ្ចៀសចរាចរលើកំណាត់ផ្លូវព្រះមុនីវង្ស និងលើកំណាត់ផ្លូវកម្ពុជាក្រោមជាបណ្តោះអាសន្នដើម្បីសម្ពោធអគារធនាគារវីងថៅវើ ក្រោមអធិបតីសម្តេច ធិបតី និងលោកជំទាវ

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនឹងរៀបចំពិធីសម្ពោធអគារធនាគារវីងថៅវើ ស្ថិតនៅសង្កាត់មនោរម្យ  ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន  ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត  ពេជ ចន្ទមុន្នី ហ៊ុន  ម៉ាណែត។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន លើកំណាត់មហាវិថីព្រះមុនីវង្ស (ចាប់ពីស្តុប សណ្ឋាគារ ស ដល់ស្តុប បេកាសេ) និងលើកំណាត់មហាវិថីកម្ពុជាក្រោម (ចាប់ពីផ្សារធំថ្មី ដល់ស្តុបថ្មដា) ព្រមទាំងបរិវេណជុំវិញទីតាំង ប្រារព្ធពិធី ចាប់ពីវេលាម៉ោង០៥:០០នាទីព្រឹក រហូតដល់បញ្ចបកម្មវិធី៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២