វេលាទាបភ្លឺយប់ម៉ិញ អគ្គិភ័យបានឆាបឆេះរោងចក្រផលិតស៊ុមរូបថតអនុស្សាវរីយ៍មួយកន្លែង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ខេត្តព្រះសីហនុ

អគ្គិភ័យបានឆាបឆេះរោងចក្រផលិតស៊ុមរូបថតអនុស្សាវរីយ៍ មួយកន្លែង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង នាវេលាម៉ោងជាង១ទាបភ្លឺឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅភូមិពូធឿង​ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមសេចក្តីរាយការណ៍ពីសម្ថកិច្ចស្រុកព្រៃនប់បានឲ្យដឹងថា ករណីអគ្គិភ័យខាងលើ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ០៥ គ្រឿង រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថចំនួន​ ០១​ គ្រឿង​ រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីដ ប៊ូត ចំនួន២គ្រឿង រថយន្តពន្លត់អគ្គិភ័យព្រលានយន្តហោះកងកេងចំនួន០១គ្រឿង។

ការខូចខាតដោយអគ្គិភ័យខាងលើនេះរួមមាន​៖ សម្ភារ:បរិក្ខារក្នុងរោងចក្រមួយចំនួនប្រហែល៧០% ហើយករណីនេះគ្មានបណ្តាលឲ្យមានមនុស្សពាម្នាក់រងរបួស ឬស្លាប់នោះទេ៕

     

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២