អ៊ុយក្រែនមានគម្រោងប្រមូលទាហានថ្មីបន្ថែមចន្លោះពី៤៥ម៉ឺននាក់ទៅ៥០ម៉ឺននាក់ដើម្បីធ្វើសង្គ្រាមផ្តាច់ព្រ័ត្រជាមួយរុស្សី

លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា ថ្នាក់ដឹកនាំយោធារបស់អ៊ុយក្រែនបានស្នើរដើម្បីប្រមូលទាហានបន្ថែមពី 450,000នាក់ ទៅ500,000 នាក់ ដោយបន្ថែមថា ផែនការនេះមិនទាន់បានដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនមុនពេលគាត់អាចគាំទ្រវាបាន។ Zelensky បានប្រមូលផ្តុំអ្នកកាសែតនៅថ្ងៃទី 19 ខែធ្នូ ម្សិលម៉ិញនេះ សម្រាប់សន្និសីទកាសែតចុងឆ្នាំរយៈពេល 2 ម៉ោងនៅក្នុងទីក្រុង Kyiv ជាកន្លែងដែលគាត់បាននិយាយអំពីការចល័ត ការផលិតយន្តហោះគ្មានមនុស្សបើក ការគាំទ្រពីលោកខាងលិច។

Zelensky បាននិយាយកាលពីខែវិច្ឆិកាថា គាត់បានណែនាំអគ្គមេបញ្ជាការ Valerii Zaluzhnyi និងរដ្ឋមន្ត្រីការពារជាតិ Rustem Umerov ឱ្យបង្ហាញផែនការថ្មីនេះ។គាត់ថា ខ្ញុំត្រូវការអំណះអំណាងបន្ថែមទៀតដើម្បីគាំទ្រទិសដៅនេះ។ ខ្ញុំត្រូវការព័ត៌មានជាក់ស្តែងអំពីអ្វីដែលនឹងកើតឡើងជាមួយយោធាអ៊ុយក្រែន 1 លាននាក់ ។លោក Zelensky បានបន្ថែមថា ដំណើរការទាំងនេះ សម្រាប់តែទាហានអ៊ុយក្រែននៅជួរមុខប៉ុណ្ណោះ ហើយការដឹកនាំរបស់កងកម្លាំងប្រដាប់អាវុធត្រូវតែគិតគូរពីសីលធម៌របស់កងទ័ព។ និយាយអំពីការចំណាយហិរញ្ញវត្ថុ លោក Zelensky បាននិយាយថា ការប្រមូលផ្តុំក្នុងទម្រង់បែបនេះនឹងត្រូវចំណាយអស់ប្រមាណជា13.4 ពាន់លានដុល្លារ ៕

 

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២