សមត្ថកិច្ចដុតបំផ្លាញចោលសាច់បង្កក មើមខ្ញី និងខ្ញីហាន់ ខូចគុណភាព ដែលមានលាយសារធាតុគីមីហាមឃាត់ជាង ២តោន

សាច់បង្កក មើមខ្ញី និងខ្ញីហាន់រួច ដែលខូចគុណភាព កង្វះអនាម័យ មិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស និងមានការត្រាំនូវសារធាតុគីមី Sodium Hydrosulfite ដែលមន្ត្រីជំនាញបង្រ្កាបបាននាពេលថ្មីៗនេះត្រូវបានសមត្ថកិច្ចជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ ប្រារព្ធពិធីដុតបំផ្លាញចោលកាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៣។

ផលិតផលដែលត្រូវបានដុតបំផ្លាញចោលទាំងនោះរួមមាន៖

– សាច់បង្កក ខូចគុណភាព ចំនួន ២,២២៨គីឡូក្រាម

– មើមខ្ញី ខ្ញីហាន់ត្រាំ (មានផ្ទុកសារធាតុគីមីហាមឃាត់Sodium Hydrosulfite) ចំនួន ១០ការ៉ុង ស្មើនឹង១៧០ គីឡូក្រាម សរុបចំនួន ២,៣៩៨ គីឡូក្រាម។

ក្នុងពិធីនេះ ក៏មានការសម្របសម្រួល និងចូលរួមពីអាជ្ញាធរដែនដី និងការរិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

     

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២