កងទ័ពរុស្សីបង្កើនការវាយប្រហាររំកិលទៅមុខបានប្រហែល 2 គីឡូម៉ែត្រនៅតំបន់Avdiivka តែបានបាត់បង់ទាហានអស់ 20,000 នាក់ក្នុងរយៈពេលពីរខែកន្លងមកនេះ

លោក Oleksandr Shtupun អ្នកនាំពាក្យកងកម្លាំង Tavria បាននិយាយកាលពីថ្ងៃទី 20 ខែធ្នូ ម្សិលម៉ិញនេះថា កងកម្លាំងរុស្ស៊ីបានរុលទៅមុខប្រហែលពីរគីឡូម៉ែត្រ នៅក្នុងតំបន់ Avdiivka តែបានបាត់បង់ទាហានប្រហែល 20,000 នាក់ និងរងរបួសជាច្រើននាក់ទៀត ក្នុងរយៈពេលពីរខែកន្លងមកនេះ។

លោក Shtupun បាននិយាយទៀតថា “ប្រសិនបើយើងរាប់ចាប់ពីថ្ងៃទី10 ខែតុលាមក នៅពេលដែលសត្រូវធ្វើការវាយប្រហារកាន់តែសកម្ម ដើម្បីរុលទៅមុខ។ប៉ុន្តែវាធ្វើឱ្យពួកគេមានការខាតបង់យ៉ាងខ្លាំង ក្នុងរយៈពេលជាងពីរខែមកនេះ ដោយសត្រូវរបស់យើងបានបាត់បង់ទាហាន និងរងរបួសជិត 25,000នាក់ និងរថក្រោះប្រហែល 200 គ្រឿង ,រថពាសដែកជាង 400 គ្រឿងនៅក្នុងតំបន់ទទួលខុសត្រូវរបស់ក្រុម Tavria ក្នុងតំបន់ Donetsk” ។

 

ប្រធានរដ្ឋបាលយោធានៅក្នុងតំបន់ Avdiivka លោក Vitalii Barabash បាននិយាយកាលពីថ្ងៃទី 19 ខែធ្នូថា រុស្ស៊ីបានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនក្នុងវិស័យនេះ ដោយផ្តោតលើការវាយប្រហាររបស់ខ្លួនក្នុងទិសដៅជាក់លាក់ជាជាងឆ្លងកាត់ខ្សែបន្ទាត់ទាំងមូល៕

ប្រភព៖ The Kyiv Independent

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២