រថយន្តមួយគ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍បើកបុកបង្គោលថ្មឡើងខ្ទេចវ៉ល់ បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៤នាក់

រថយន្តមួយគ្រឿង ដែលជារថយន្តគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកែបវេលាម៉ោងជិត៣រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងមនុស្សប្រុស ស្រី៤នាក់ទៀតរងរបួសធ្ងន់និងស្រាល។

សមត្ថកិច្ចខេត្តកែបបានឲ្យដឹងថា រថយន្តរងគ្រោះបានបើកជ្រុលទៅបុកគ្រឹះស៊ីម៉ង់ត៍ តាមផ្លូវជាតិលេខ៣៣ ស្ថិតនៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ពេលបើកបរពីទិសខាងកើតទៅទិសខាងលិច។សមត្ថកិច្ចដដែលបានបញ្ជាក់បន្ថែមថា រថយន្តរងគ្រោះម៉ាក ( FORD ) ពណ៍ស បើកបរដោយឈ្មោះ ឡុង ម៉េង ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (រងរបួសស្រាល) ។

ក្នុងរថយន្តនេះមានអ្នករួមដំណើរចំនួន ៤នាក់ រួមមាន៖

១/ ឈ្មោះ ម៉ៅ ឡា ភេទស្រី អាយុ ៤៣ឆ្នាំ( ស្លា..ប់)

២/ ឈ្មោះម៉ៅ ឡៃ ភេទស្រី អាយុ៦៧ឆ្នាំ(រងរបួ.សធ្ង.ន់)។

៣/ ឈ្មោះ ស្រី ប៉ិច ភេទស្រី(រងរបួ..សស្រាល)។

៤/ ឈ្មោះ ប៉ុក ភេទស្រី អាយុ ៤៣ឆ្នាំ (រងរបួសស្រាល) ។ អ្នកទាំង ៥នាក់ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។

ករណីនេះសមត្ថកិច្ចចាត់ចែងតាមនិតិវិធី ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២