ដំណឹងល្អ! ក្រុមអ្នកអភិរក្សបានប្រទះឃើញហ្វូងសត្វផ្សោតពណ៌លឿងចំនួន១៥ ទៅ២០ក្បាលកំពុងហែលទឹកលេងនៅដែនសមុទ្រខេត្តកំពត

ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ដែលក្រុមអ្នកអភិរក្ស និងក្រុមការងារខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានប្រទះឃើញហ្វូងសត្វផ្សោតប្រមាណជា១៥ ទៅ២០ក្បាលកំពុងហែលទឹកលេង នេះជាដំណឹងដ៏ល្អមួយក្នុងការអភិរក្សដើម្បីចូលរួមចំណែកបម្រើដល់វិស័យទេសចរណ៍នៅក្នុងខេត្តមាត់សមុទ្រមួយនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាកម្សាន្តកាន់តែច្រើនបន្ថែមទៀត។

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានបង្ហោះរូបហ្វូងសត្វផ្សោតកំពុងហែលទឹកលេង ដោយភ្ជាប់ជាមួយការសរសេរសារនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះថា ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានរកឃើញហ្វូងផ្សោតពណ៍ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ ក្បាល នៅខេត្តកំពត ដោយផ្សោតទាំងអស់នេះមានអាយុប្រមាណ ២០ឆ្នាំហើយ។

ខ្លឹមសារ នៅក្នុងសាររបស់លោក ស សូរិន ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទ ចូលរួមថែរក្សាការពារធនធានធម្មជាតិដ៏កម្ររបស់យើងនេះទាំងអស់គ្នា៕

 

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២