កងទ័ពអ៊ីស្រាអែលបានរកឃើញទីបញ្ជាការរបស់ក្រុម Hamas ដ៏ធំមួយទៀត នៅក្រោមដី

កងកម្លាំង​ការពារជាតិ​អ៊ីស្រាអែល (IDF) បាន​ប្រកាស​ពី​ការ​រកឃើញ​នូវ​បណ្តាញ​ផ្លូវ​រូង​ក្រោម​ដី​របស់​ក្រុម​ហាម៉ាស​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​ហ្គាហ្សា។ ការវិវឌ្ឍនេះកើតឡើងនៅពេលដែលក្រុមនេះកំពុងបង្កើនការវាយប្រហាររបស់ពួកគេទៅលើអ៊ីស្រាអែល និងក្នុងតំបន់។ ផ្លូវរូងក្រោមដីនេះដំណើរការនៅក្រោមអ្វីដែលគេហៅថា “Elite Quarter” នៃទីក្រុង Gaza ។

កំណាត់ផ្លូវរូងក្រោមដីដែលកងទ័ពអ៊ីស្រាអែលទើបរកឃើញនេះ ស្ថិតនៅក្រោមលំនៅឋាន និងការិយាល័យរបស់មន្ត្រីជាន់ខ្ពស់ ដើម្បីជាការលាក់កំបាំង និងអនុញ្ញាតឱ្យក្រុមហាម៉ាសអាចរត់គេចខ្លួន និងស្នាក់នៅក្នុងកន្លែងលាក់ខ្លួនអស់រយៈពេលយូរ។ ទាហាន​អ៊ីស្រាអែល​ម្នាក់​បាន​ចង្អុល​ប្រអប់​អគ្គិសនី​ដែល​លាក់​ទ្វារ​ដែល​នាំ​ទៅ​កាន់​កន្លែង​ដែល​ផ្តល់​ការ​ចូល​ទៅ​កាន់​ផ្លូវ​រូង​ក្រោម​ដី។ ទន្ទឹម​នឹង​នោះ ទាហាន​ផ្សេង​ទៀត​បាន​រក​ឃើញ​អាវុធ​នៅ​ក្នុង​សាលា Gaza ហើយ​បន្ត​ប្រតិបត្តិការ​ដើម្បី​កម្ចាត់​ភេរវជន។

ប្រធានាធិបតី Biden និយាយថា សហរដ្ឋអាមេរិកនៅតែព្យាយាមចាប់ផ្តើមការចរចាឡើងវិញសម្រាប់បទឈប់បាញ់ ដែលរួមមានការដោះលែងចំណាប់ខ្មាំង និងជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា។ លោក​បាន​បញ្ជាក់​ថា៖ «យើង​កំពុង​ជំរុញ»។

នៅភាគខាងជើង អ៊ីស្រាអែលវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ Hezbollah ហើយយន្តហោះ IAF បានហោះទាបពីលើទីក្រុង Beirut និងទីក្រុង Marjayoun ភាគខាងត្បូងលីបង់ ជាការព្រមាន បន្ទាប់ពីក្រុមភេរវករដែលគាំទ្រដោយអ៊ីរ៉ង់បានបាញ់រ៉ុក្កែតវាយប្រហារទីក្រុង Kiryat Shemona របស់អ៊ីស្រាអែលពេញមួយយប់ បណ្តាលឱ្យខូចខាតយ៉ាងដំណំ។

នៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់គឺក្រុមឧទ្ទាម Houthi ក្នុងប្រទេសយេម៉ែន កំពុងគម្រាមតម្រង់គោលដៅលើនាវាចម្បាំងអាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសពីកងកម្លាំងអន្តរជាតិនៅក្នុងតំបន់ដើម្បីការពារការដឹកជញ្ជូនទូទាំងពិភពលោកពីការវាយប្រហាររបស់ Houthi ៕

ប្រភព៖ CBN News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២