រយៈពេលជិតពីរសប្តាហ៍មានមនុស្សស្លាប់ចំនួន៦៩ នាក់ និងរងរបួស២៤៨នាក់​ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា រយៈពេល២សប្តាហ៍កន្លងមកនេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន​ ១៤៩ករណី ដែលបណ្ដាលឲ្យមានជនរងគ្រោះស្លាប់ចំនួន ៦៩នាក់ និងរងរបួស២៤៨នាក់ ក្នុងវិសាលភាពទូទាំងប្រទេស គិតចាប់ពីថ្ងៃទី១០-២២ ខែធ្នូ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាវិញ្ញាសាចំពោះមុខ ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូរងគ្រោះច្រើនជាងគេ។ ហេតុនេះហើយបានជា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដាក់បញ្ហាចរាចរណ៍ជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ​ ក្នុងអាណត្តិទី៧នេះ។

លោកបន្តថា ចំនួនអ្នកស្លាប់ និងរងរបួសនៅតែបន្ត​កើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះបណ្ដាលមកពីការបើកបរធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង បើកបរលើស​ល្បឿនកំណត់ ធ្វេសប្រហែស មើលស្រាលស្ថានការណ៍ ការចង់ចាញ់ចង់ឈ្នះ-មិនយោគយល់គ្នាលើដងផ្លូវ…។ ជារួម កង្វះការឈ្វេងយល់ និងគោរពច្បាប់ចរាចរណ៍​​ ជាដើម។ល។ ដែលទាមទារឱ្យមានការចូលរួមព្រមគ្នាដើម្បីដោះស្រាយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២