ពិតជាមានសំណាងខ្លាំងណាស់ ថ្ងៃនេះសម្តេចតេជោបានអញ្ជើញឪពុក ម្តាយ ក្រុមគ្រួសារ ផានិត ជាសិស្សជាប់និទ្ទេសA ដ៏កម្សត់នៅខេត្តកំពត ទៅផ្ទះសម្តេច

ពិតជាមានសំណាងខ្លាំងណាស់ ក្រៅពីជួយសាងសង់ផ្ទះ និងទំនុកបម្រុងដល់ក្រុមគ្រួសារសិស្សនិទ្ទេស A អន ផានិត ដែលមានជីវភាពគ្រួសារខ្វះខាតខ្លាំងនៅខេត្តកំពតនោះ ឥឡូវនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានអញ្ជើញឪពុក ម្តាយ អន ផានិត ដោយមានទាំងប្អនស្រី និងផានិតផ្ទាល់ទៅផ្ទះរបស់សម្តេច។

សម្តេចតេជោបានបង្ហោះរូបថត និងសរសេរនៅលើផេកហ្វេកប៊ុកផ្លូវការរបស់សម្តេចថា ថ្ងៃនេះខ្ញុំបានអញ្ជើញឪពុកម្តាយចៅ អន ផានិតដោយមានទាំងប្អនស្រី និងសាមីខ្លួនផានិតមកផ្ទះរបស់ខ្ញុំ។ឆ្លងកាត់ការសន្ទនាខ្ញុំបានពិនិត្យឃើញថា ឪពុក ម្តាយរបស់ផានិត ដែលជាជនពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលៈបង់ដើម្បីកូននិងក្រុមគ្រួសារ។ឯចៅផានិតវិញពិតជាក្មេងប្រកបដោយគុណធម៍ និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសAពិតប្រាកដមែន។

សម្តេចតេជោបានបន្តទៀតថា«ចៅស្រីដែលជាប្អូនរបស់ផានិតបាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សានូវកំរិតមធ្យមសិក្សាដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា៣ឆ្នាំខាងមុខ។នេះជាករណីពិសេសដែលខ្ញុំត្រូវជួយដល់ផានិត សម្រាប់ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង។ដោយធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្ភពីឪពុកម្តាយនៅឯស្រុក និងកុំឱ្យឪពុកម្តាយបារម្ភពីផានិតដែលរៀននៅភ្នំពេញ»៕

     
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២