សូមថែទាំសុខភាពបងប្អូន អាកាស​ធាតុ​នឹងបន្តចុះត្រជាក់រហូតដល់ថ្ងៃទី២៨ ខែធ្នូនេះ​ ជាពិសេសអ្នករស់នៅតាមតំបន់ជួរភ្នំដងរែក និងភាគឦសានអាកាសធាតុនឹងចុះត្រជាក់ខ្លាំង

ភ្នំពេញ​៖​ នៅព្រឹក​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹងថា អាកាសធាតុនឹងបន្តចុះត្រជាក់ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ។ហើយតំបន់ដែលអាកាសធាតុចុះត្រជាក់ខ្លាំងរួមមាន៖

១-តំបន់វាលទំនាប ៖

⁃ មានសីតុណ្ហភាពអប្បបរមាពី១៩-២៤°C និងសីតុណ្ហភាពអតិបរមាពី២៩-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប ៖

⁃ មានសីតុណ្ហភាពអប្បបរមាពី១៧-២២°C និងសីតុណ្ហភាពអតិបរមាចន្លោះពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី។ នៅខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមាពី១៧-១៩°C។

៣-តំបន់មាត់សមុទ្រ ៖

⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់ពី១,៥០-១,៧០ ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនជ្រាបជាព័ត៌មាន។ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមប្រុងប្រយ័ត្ន ថែរក្សាសុខភាព ចំពោះធាតុអាកាសបន្តត្រជាក់នៅពេលព្រឹក ត្រូវស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺតម្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២