ដំណឹងក្តៅពីក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ កីឡាករញាណ សុស៊ីដាន មិនអាចចូលរួមជាមួយក្រុមជម្រើសជាតិបាន ហើយជំនួសមកវិញ ដោយកីឡាករឆ្នើមមួយរូបទៀត

ភ្នំពេញ៖ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានធ្វើការប្រកាសនូវដំណឹង ទាក់ទិនជាមួយនឹងការផ្លាស់ប្ដូរកីឡាកររបស់ក្លឹបដែលត្រូវទៅចូលរួមជាមួយក្រុមជម្រើសជាតិនាថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2023 នេះ ។

នៅក្នុងសេចក្តីជូនដំណឹងនោះបានឲ្យដឹងថា ដោយសារតែកីឡាករ  ញាណ សុស៊ីដាន មានបញ្ហារបួស អំឡុងពេលប្រកួតជាមួយក្លឹបបាល់ទាត់បឹងកេត អេហ្វស៊ី កាលពីចុងសប្តាហ៍កន្លងទៅ ហេតុនេះធ្វើឲ្យស៊ីដាន មិនអាចចូលរួមជាមួយក្រុមជម្រើសជាតិបាន។

ដូច្នេះជាការសម្រេចចិត្តរបស់គ្រូបង្គោលជម្រើសជាតិកម្ពុជា បានសម្រេចជ្រើសយកកីឡាករ Lim Aarun Raymond របស់ Tiffy Army FC ដើម្បីបន្តចូលរួមជាមួយក្រុមជម្រើសជាតិ ហាត់ត្រៀមការប្រកួតសាកល្បងសមត្ថភាពអន្តរជាតិ (Closed Door Training Match)ជាមួយក្រុមជម្រើសជាតិកាតានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីដូហា ប្រទេសកាតា ជំនួសវិញ ។

ដូច្នេះសូមមហាជន ដែលជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជាទាំងអស់មេត្តាទទួលជ្រាបជាដំណឹង ៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២