នាវាទេសចរណ៍បរទេសមួយគ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង៦០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍បរទេសមួយគ្រឿង បាននាំភ្ញៀវទេសចរចចម្រុះជាតិសាសន៍ជាង៦០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ។នាវាទេសចរណ៍បរទេសមួយគ្រឿងនេះមានឈ្មោះ VASCO DA GAMA  បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៦០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែធ្នូ  ឆ្នាំ២០២៣នេះ។

បើតាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ២០២៣នេះ នាវាទេសចរណ៍បរទេសមានឈ្មោះ VASCO DA GAMA មានសញ្ជាតិ PORTUGAH មានបណ្តោយប្រវែង ២១៩,៤ម៉ែត្រ ទទឹង ៣០,៨០ម៉ែត្រ  បានធ្វើដំណើចាកចេញពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ និង២៥នាទី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នាវានេះមានគម្រោងចាក ចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២១ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។

គួររម្លឹកឲ្យដឹងឡើងវិញដែរថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ខេត្តព្រះសីហនុ ត្រៀមទទួលនាវា Wasterdan ដែលនឹងនាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ប្រមាណជា៤០០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលជាការដឹងគុណ និងថ្លែងអំណគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតិឱ្យនាវាបានចូលចតកាលពីជំងឺកូវីដ-១៩ រាតត្បាតជាសកល ហើយនៅក្នុងគ្រានោះមានប្រទេសចំនួន0៥ មិនអនុញ្ញាតិឱ្យនាវា Wasterdam ចូលចត ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ ។

បន្ទាប់ពីអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានអញ្ជើញទៅទទួលភ្ញៀវទេសចរចុះនាវាដោយផ្ទាល់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ចំថ្ងៃនៃក្តីស្រឡាញ់របស់មនុស្សជាតិ ជាមួយការប្រគល់ជូនផ្កាកុលាបថែមទៀតផង​។ អ្នកទេសចរនៅលើនាវានេះបានរីករាយរហូតខ្លះទៀតស្រក់ទឹកភ្នែក ជាមួយនឹងការរំភើបដឹងគុណដល់សម្តេច ហ៊ុន សែន ដែលអនុញ្ញាតឲ្យនាវានេះបានចូលចតក្នុងប្រទេសកម្ពុជា និងសម្រួលដំណើរបន្តតាមជើងយន្តហោះ បានទៅកាន់ប្រទេសរៀងៗខ្លួន។

ការអនុញ្ញាតឱ្យនាវា Westerdam ដែលមានអ្នកទេសចរចំនួន ១,៤៥៥នាក់ និងសហនាវិក ៨០២នាក់ទៀតចូលចតនាពេលនោះ សម្ដេចតេជោ​ ទទួលបានការស្ញប់ស្ញែង និងវាយតម្លៃខ្ពស់បំផុតពីអ្នកដំណើរនៅលើនាវា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងបណ្តាប្រទេស ដែលមានជនជាតិខ្លួននៅលើនាវា និងមេដឹកនាំអង្គការអន្តរជាតិជាច្រើនផ្សេងទៀត។ ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយសង្គ្រោះមនុស្សលើនាវានាពេលនោះ នាំឱ្យមនុស្សជាតិលើពិភពលោក មានការកោតសរសើរកម្ពុជាថា ជាជាតិសាសន៍មួយពោរពេញដោយបេះដូងមនុស្សធម៌ «កម្ពុជាជាប្រទេសតូច តែបេះដូងធំ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២