ឃន សុម៉ាលី បុកហ្វឹកហាត់មួយរយៈធំ ត្រៀមណាត់ជួបកីឡាករជើងខ្លាំងថៃឡើងសាកកណ្តាប់ដៃ នៅលើសង្វៀន GANZBERG រាជសីហ៍គុនខ្មែរឱ្យដឹងស ខ្មៅ នៅយប់ស្អែកនេះ

ភ្នំពេញ៖ខានឡើងសង្វៀនរបស់ស្ថានីយទូរទស្សន៍ថោនយូរជួបគ្នាលើកនេះ ឃន សុម៉ាលី ណាត់ជើងខ្លាំងមកពីប្រទេសថៃ សាកកណ្ដាប់ដៃ លើសង្វៀន GANZBERG រាជសីហ៍គុនខ្មែរនាយប់ស្អែកនេះ។កំលោះសង្ហារកីឡាករវ័យក្មេង ឃន សុម៉ាលី នឹងត្រូវជួបប្រកួតជាមួយកីឡាករជើងខ្លាំងមកពីប្រទេសថៃក្នុងប្រភេទទម្ងន់ 54 គីឡូក្រាម។

ឃុន សុម៉ាលីគឺជាកីឡាករវ័យក្មេងមួយរូប ហើយក៏ជាកីឡាករជម្រើសជាតិប្រដាល់  Kick Boxing វ័យក្មេងដែលជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រដោយសារតែកីឡាកររូបនេះមានក្បាច់ល្អ វាយរហ័សឆ្លាត អារម្មណ៍នឹងនរនៅក្នុងពេលប្រកួត។

 

កីឡាកររូបនេះទើបតែមានអាយុ 18 ឆ្នាំប៉ុណ្ណោះ រូបគេធ្លាប់ប្រកួតបានចំនួន 48 ដងឈ្នះ 32 ដងចាញ់ 4 ដងស្មើរពីរដង ធ្លាប់បានផ្ដួលគូប្រកួតឲ្យសន្លប់ និងបោះបង់ការប្រកួតរហូតដល់ 15 ដងឯណោះ កីឡាកររូបនេះហ្វឹកហាត់នៅក្លឹបមហិទ្ទរិទ្ធមេសថ្ងកគុនខ្មែរ ។

បើក្រឡេកមកមើលដៃគូប្រកួតរបស់សុម៉ាលីវិញ ជាកីឡាករជើងខ្លាំងមកពីប្រទេសថៃ មានឈ្មោះថាក្រៃថង ភីខេ សែនឆៃ រូបគេក៏ជាកីឡាករដែលមានបទពិសោធន៍នៅលើសង្វៀនច្រើនជាងកីឡាករឃន សុម៉ាលីរបស់យើងទៅទៀត ហើយធ្លាប់បានប្រកួតនៅលើឆាកអន្តរជាតិនៅប្រទេសថៃជាច្រើនសង្វៀន នេះគឺជាជំនួបលើកទីមួយដែលអ្នកទាំងពីរប៉ះគ្នានៅលើសង្វៀននៅក្នុងទឹកដីប្រទេសកម្ពុជា។

នៅក្នុងការប្រកួតយប់ស្អែកនេះ ក៏មានជំនួបប្រកួតជាច្រើនគូរទៀតផងដែរ ក្នុងនោះជំនួបគូមិត្តភាពជាតិ Kun Khmer រួមមាន៖

– កីឡាករពេជ្រ អាភៀន ជួបប្រកួតជាមួយកីឡាករ វិបុល សុខសំបូរ

– កីឡាករសេក គឹមហេង ត្រូវប៉ះជាមួយកីឡាករ  ម៉ាលី សារ៉ាន់

– កីឡាករសេក គឹមសង់ មកប្ដូរកណ្ដាប់ដៃគ្នាជាមួយ ឡុង អាភា ។

**ជំនួបគូមិត្តភាពអន្តរជាតិ Kun Khmer៖

– កីឡាករ ឃន សុម៉ាលី ជួបប្រកួតជាមួយកីឡាករថៃ ក្រៃថង ភីខេ សែនឆៃ។

– កីឡាករ អេឡិច សាន់ដ្រូ ត្រូវប៉ះជាមួយនឹងកីឡាករថៃ អីទីភូល ស៊ីងហាម៉ាវីន ។

GANZBERG លើកស្ទួយគុនខ្មែរ (KUN KHMER)ទាំងក្នុងប្រទេស និងក្រៅប្រទេស ឡើងដល់កម្រិតពិភពលោក ដែលនាំឲ្យបងប្អូនអ្នកគាំទ្រគុនខ្មែរកាន់តែជក់ចិត្ត តាមដានពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ក្នុងកម្មវិធី GANZBERG រាជសីហ៍ KUN KHMER ។ដូច្នេះជួបគ្នានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨យប់តទៅ នៅស្ថានីយទូរទស្សន៍ថោន ដែលមានទីតាងស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN  FULL HDTV,ផេកTOWN  FULL HDTV, Town Sports និង GANZBERG ផងដែរ៕

    

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២