យ៉ាងហោច​ណាស់​មនុស្ស​ចំនួន៩​នាក់​បាន​ស្លាប់ ​បន្ទាប់​ពី​ព្យុះ​ដ៏​កំណាចមួយបាន​វាយប្រហារ​ភាគ​ខាងកើតនៃ​ប្រទេស​អូស្ត្រាលី​

យ៉ាងហោចណាស់មនុស្សចំនួន9 នាក់បានស្លាប់ បន្ទាប់ពីព្យុះដ៏ខ្លាំងមួយបានវាយលុករដ្ឋភាគខាងកើតនៃប្រទេសអូស្ត្រាលីក្នុងឱកាសបុណ្យណូអែល ដោយបានបំផ្លាញដើមឈើ និងខ្សែភ្លើង និងធ្វើឱ្យផ្ទះសម្បែងរាប់ម៉ឺនគ្រួសារគ្មានអគ្គិសនីប្រើប្រាស់។ ប៉ូលីស និងសេវាសង្គ្រោះក្នុងរដ្ឋ Victoria និង Queensland បានបញ្ជាក់ពីការស្លាប់របស់មនុស្សចំនួន 8 នាក់ ដែលក្មេងជាងគេ ដែលមានអាយុ 9 ឆ្នាំ ដែលត្រូវបានគេរាយការណ៍ថាត្រូវបានទឹកហូរនាំចេញទៅតាមផ្លូវទឹក និងលិចនៅជាយក្រុង Brisbane រដ្ឋធានី Queensland ។


នៅទីក្រុង Gympie មានចម្ងាយប្រហែល 180 គីឡូម៉ែត្រ ភាគខាងជើង  មានស្ត្រី 3 នាក់ត្រូវបានទឹកហូរនាំចូលទៅក្នុងបំពង់បង្ហូរទឹកជំនន់ជន់លិចពេញទីក្រុងនៅជនបទ។ ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​រួច​ជីវិត ប៉ុន្តែ​ពីរ​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​ថាបាន​ស្លាប់។ អភិបាលក្រុង Gympie លោក Glen Hartwig បានប្រាប់ ABC News ថា “វាជាដំណឹងដ៏សោកសៅបំផុតសម្រាប់គ្រួសារនៅក្នុងតំបន់នេះនៅពេលបុណ្យណូអែល” ។ ព្យុះផ្គររន្ទះដ៏ខ្លាំងក្លាបានបោកបក់លើឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសនៅថ្ងៃទី 25 ខែធ្នូ និងថ្ងៃទី 26 ខែធ្នូ ដោយនាំមកនូវដុំព្រិលធំៗ ខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងផងដែរ។ ទឹកទន្លេបានជន់លិច ហើយខ្យល់បក់បោកដំបូលផ្ទះ និងបានបំផ្លាញដើមឈើនៅតំបន់មួយចំនួនដែលរងផលប៉ះពាល់ខ្លាំងជាងគេ។

មនុស្សចំនួន 11 នាក់ត្រូវបានធ្លាក់ចូលទៅក្នុងមហាសមុទ្រនៅពេលដែលទូករបស់ពួកគេបានលិចនៅក្នុងសមុទ្រនៅឯ Moreton Bay នៅភាគខាងត្បូងនៃ Queensland ។ ប៉ូលីសបាននិយាយនៅថ្ងៃពុធនេះថា មានមនុស្ស 3 នាក់បានលង់ទឹកស្លាប់ខណៈដែល 8 នាក់ត្រូវបានជួយសង្គ្រោះពីទឹក ហើយប្រញាប់ប្រញាល់យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។


ការិយាល័យឧតុនិយមបានព្រមានថា តំបន់ឆ្នេរក្នុងរដ្ឋ Queensland នៅតែប្រឈមនឹងហានិភ័យនៃព្យុះ គ្រោះថ្នាក់ ក៏ដូចជាទឹកជំនន់ គំរាមកំហែងដល់អាយុជីវិតមនុស្សដោយមាន ព្រឹលយក្ស និងខ្យល់ បំផ្លាញ។ ក្រុមហ៊ុនថាមពល Energex របស់ Queensland បាននិយាយថា ខ្យល់ព្យុះនេះបានធ្វើឱ្យខ្សែភ្លើងជាង 1,000 ខ្សែ ហើយផ្ទះប្រហែល 86,000ខ្នងពុំមានអគ្គិសនីប្រើប្រាស់៕

    

ប្រភព៖ Al Jazeera English

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២