ជំនួបប្រកួតរវាងកីឡាកររិន ដេវីត និងធន់ អៀងឡៃ ដណ្តើមពាន នៅលើសង្វៀនGANZBERG រាជសីហ៍គុនខ្មែរដើមខែក្រោយនេះ ពេជ្រ សម្បត្តិវិភាគថា កីឡាកររិន ដេវីត ជាអ្នកលើកពាន! ចាំមើលៗបងប្អូនត្រូវដូចគាត់វិភាគដែរឬអត់?

ភ្នំពេញ៖ អ្នកលេងកណ្ដាប់ដៃមហាទម្ងន់ពេជ្រ សម្បត្តិ បានវិភាគការប្រកួតគូរបស់កីឡាកររិន ដេវីត និងធន់ អៀងឡៃ  នៅថ្ងៃទី 11 ខែមករាឆ្នាំ 2024 ខាងមុខនេះ សម្បត្តិបានវិភាគថា កីឡាកររិន ដេវីត អាចជាអ្នកលើកពាន។

អ្នកលេងកណ្ដាប់ដៃមហាទម្ងន់រូបនេះបានបន្ថែមទៀតថា តាមរយៈការមើលឃើញគេគិតថា ការប្រកួតនេះតានតឹងណាស់ ប៉ុន្តែមូលហេតុដែលគេវិភាគថាកីឡាករិន ដេវីត អាចជាអ្នកលើកពាននៅក្នុងកម្មវិធីថ្ងៃទី 11 ខែមករាឆ្នាំ 2024 ខាងមុខនេះ ដោយសារតែកន្លងមករូបគេឃើញរាល់កម្មវិធីធំៗដែលរិន ដេវីតបានចូលរួមប្រកួតគឺមិនដែលឲ្យរបូតនូវប្រាក់រង្វាន់ និងពានរង្វាន់ធំៗនោះទេ ។

អ្នកលេងកណ្ដាប់ដៃរូបនេះបានឲ្យដឹងទៀតថា បើវិភាគទៅតាមសមត្ថភាពកីឡាករធន់ អៀងឡៃ និងរិន ដេវីត គឺមានសមត្ថភាពប្រហាក់ប្រហែលគ្នានៅលើសង្វៀនគុនខ្មែរ។ ប៉ុន្តែជារឿយៗគេឃើញថាកីឡាករិន ដេវីត ហាក់បីដូចជាមានសំណាងនៅលើការប្រកួតធំៗជាច្រើនរួចមកហើយ។

គួរជម្រាបផងដែរថា នៅថ្ងៃទី 11 ខែមករា ឆ្នាំ 2024 ខាងមុខនេះកីឡាករ រិន ដេវីត និងកីឡាករធន់ អៀងឡៃ នឹងត្រូវប្រកួតដណ្ដើមពានរង្វាន់ដ៏ធំមួយនៅលើសង្វៀនរបស់ស្ថានីយទូរទស្សន៍ថោន ដែលមានឈ្មោះថា GANZBERG រាជសីហ៍គុនខ្មែរកម្មវិធីនឹងចាប់ផ្តើមពីម៉ោង ៨យប់តទៅ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២