ភ្ញៀវទេសចរនៅលើនាវា Westerdamជាង៥០សញ្ជាតិបានសរសើរ នំគម នំបត់ នំក្រូចខ្មែរថា ឆ្ងាញ់ខ្លាំងណាស់

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំនំខ្មែរដាក់ជូនជាភ្ញៀវទេសចរ ស្គាល់ពីរស់ជាតិ និងទទួលបានការពេញចិត្ត និង គាំទ្រយ៉ាងខ្លាំង។លោកស្រី William Daniel ជនជាតិកាណាដា វ័យ55ឆ្នាំ គាត់បានលើកឡើងថា ប្រទេសកម្ពុជាពិតជាកក់ក្តៅណាស់ មានប្រជាជនរួសរាយរាក់ទាក់ និងមានការទទួលស្វាគមន៍យ៉ាងល្អឥតខ្ចោះ ដែលខ្ញុំនឹកស្មានមិនដល់។

វត្តមានរបស់ Westerdam នាពេលនេះជាការរម្លឹកឡើងវិញអំពីទឹកចិត្តមនុស្សធម៌ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាដែលបានធ្វើចំពោះក្រុមនាវិក និងអ្នកទេសចរដែលជួបនឹងគ្រោះអាសន្ន ហើយគ្មានអ្នកណាហ៊ានជួយ។ វត្តមានជាថ្មីរបស់នាវានេះ ក៏ជាការដឹងគុណមិនភ្លេចរបស់ម្ចាស់នាវា និងអ្នកទេសចរក្នុងនាវាក៏ដូចជាក្រុមគ្រួសាររបស់ពួកគេចំពោះសម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា។

វត្តមាននាវា Westerdam ជាថ្មីនៅលើទឹកដីកម្ពុជាគឺជាសាររម្លឹកឡើងវិញអំពីកេរ្តិ៍ឈ្មោះរបស់កម្ពុជាដែលល្បីរន្ទឺសុះសាយថា ជាប្រទេសតូចដែលមានបេះដូងធំ។

សូមបញ្ជាក់ផងដែរថា ៖ ភ្ញៀវទេសចរគ្រប់ជាតិសាសន៍នៅលើនាវាទេសចរណ៍ខ្នាតយក្ស Westerdam បានរាំលេងកម្សាន្តសប្បាយជាមួយយុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរិទ្ធិកម្ពុជា នៅយប់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ នៅខេត្តព្រះសីហនុ ក្នុងបរិយាកាសដ៏សប្បាយរីករាយ បញ្ជាក់ថា ប្រទេសតូច តែមានបេះដូងធំ ៕

      

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២