គ្រាន់តែទាស់ពាក្យសម្តីជាមួយគូដណ្តឹងបន្តិចបន្តួច យុវជនចិត្តខ្លាំងម្នាក់ជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ

ភ្នំពេញ៖ ដោយសាររឿងប្រចណ្ឌ យុវជនម្នាក់បានទាស់ពាក្យសម្តីគ្នាជាមួយគូដណ្តឹង ហើយបានដើរប្រាប់ក្រុមគ្រួសារ មិត្តភក្កិថា មិនបាច់តាមរកគាត់ទេ ទោះរកគាត់ក៏មិនឃើញដែរ រួចក៏បានធ្វើដំណើរតាមម៉ូតូឡំប្រឺតាមកលើស្ពានជ្រោយចង្វារ ហើយក៏លោតទៅក្រោមលិចក្នុងទឹកបាត់តែម្តង។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១យប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ ស្ថិតនៅត្រង់ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា យុវជនរងគ្រោះរងគ្រោះមានឈ្មោះ រ៉ា អាយុ១៩ឆ្នាំ ដោយសារតែរឿងប្រចណ្ឌ បានឈ្លោះទាស់ពាក្យសម្តីជាមួយគូដណ្ដឹង រួចហើយបានខលប្រាប់មិត្តភក្កិថា មិនបាច់តាមរកគាត់ទេ បើរកគាត់ក៏រកមិនឃើញដែរ។ ខលប្រាប់មិត្តភក្តិរួចហើយ ជនរងគ្រោះរូបនោះបានជិះម៉ូតូឡំប្រឺតាមកលើស្ពានជ្រោយចង្វារ ពេលកំពុងធ្វើដំណើរមកលើស្ពាន មិត្តភក្កិរបស់គាត់ម្នាក់ក៏បានជិះម៉ូតូតាមពីក្រោយ ព្រោះដឹងថា ជនគ្រោះមកស្ពានជ្រោយចង្វាដើម្បីសម្លាប់ខ្លួន ខណៈមកដល់ចំណុចកណ្តាលស្ពាន ជនរងគ្រោះក៏បានចុះពីលើឡំប្រឺតា ហើយលោតទៅក្នុងទឹកភ្លាមៗតែម្តង មិត្តភកិ្កឃើញ ក៏តាមឃាត់តែឃាត់មិនទាន់។

បន្ទាប់ពីកើតហេតុភ្លាមក្រុមគ្រួសារមិត្តភក្កិបានត្រឹមតែស្រែកទ្រហោយំនៅទីតាំងកើតហេតុតែប៉ុណ្ណោះ ចំណែកសពបានលិចចូលទៅក្នុងទឹកទន្លេរបាត់រកសពមិនទាន់ឃើញ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២