ផ្ទុះ​ឡ​ស​ម្ងួ​ត​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែងនៅក្នុងខណ្ឌដង្កោរ បណ្តាលឱ្យឆេះកង់ និងម៉ូតូអស់ ៣០គ្រឿង

កាលពីវេលាម៉ោង ១១ និង៥០នាទីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ មានករណីអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរមួយកន្លែង នៅចំណុច ផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អគ្គិភ័យនេះត្រូវបានកម្លាំងជំនាញបានធ្វើការអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទាំងស្រុងនៅវេលាម៉ោង ១២ និង៥០នាទីនាថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរថយន្តផ្សេងៗទៀត។

បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលដដែលបានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានគ្រោះអគ្គិភ័យនេះគឺបណ្តាលមកពីការឆ្លងកម្តៅចេញពីឡដុតចំហាយបង្កជាអគ្គិភ័យ បណ្តាលឲ្យឆេះខូចខាតសំយាបដំបូលដែកប្រកស័ង្កសី ទំហំ (៥ម៉ែត្រ x ២០ម៉ែត្រ) អស់មួយចំហៀង រួមទាំងម៉ូតូចំនួន ៣០គ្រឿង និងឡដុតចំហាយចំនួន ១ឡ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

   

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២