បើកសករាជថ្មីដើមឆ្នាំមិនឲ្យហ្វេនគុនខ្មែរខកបំណងឡើយ! ថោនលេងឈុតធំហើយពេលនេះ ដោយឲ្យកីឡាករ រតនៈ សុខធី បើកទ្វារស្វាគមន៍ម្ចាស់ខ្សែក្រវ៉ាត់ Knock out មកពីប្រទេសជប៉ុន

ភ្នំពេញ៖ នេះត្រឹមតែជាកាដូដើមឆ្នាំទី1 ប៉ុណ្ណោះ ដែលស្ថានីយ៍ទូរទស្សន៍ថោនបានរៀបចំនូវព្រឹត្តិការណ៍ការប្រកួតបើកឆាកសង្វៀនថ្មីមួយទៀត ដែលមានឈ្មោះថា Kun Khmer Madrid Grand Fight ហើយបាននាំមនុស្សយន្តកម្ពុជាប្រកួតបើកទ្វារស្វាគមន៍ម្ចាស់ខ្សែក្រវ៉ាត់ជើងខ្លាំងមកពីប្រទេសជប៉ុន។

សករាជថ្មី ឆ្នាំថ្មី ឆ្នាំ២០២៤នេះ ស្ថានីយទូរទស្សន៍ថោន សហការជាមួយក្រុមហ៊ុនស្រាបៀរម៉ាទ្រីដ បង្កើតកម្មវិធីគុនខ្មែរ ដែលមានឈ្មោះថា Kun Khmer Mattrid Grand Fight ។

 

ក្នុងថ្ងៃបើកទំព័រសង្វៀនដ៏ថ្មីស្រឡាងនេះ មនុស្សយន្ត រតនៈ សុធី នឹងត្រូវស្វាគមន៍ម្ចាស់ខ្សែក្រវាត់ Knock Out មកពីប្រទសជប៉ុន TAIMU HISAI  ។

សូមជម្រាបផងដែរថា បច្ចុប្បន្ននេះកីឡាកររតនៈ សុធីកំពុងតែបុកហ្វឹកហាត់ខ្លាំងមែនទែនដើម្បីសំលៀងកែង ត្រៀមទទួលស្វាគមន៍កីឡាករជើងខ្លាំងមកពីប្រទេសជប៉ុន ដោយគេដឹងថា ជើងខ្លាំងនៅក្នុងប្រទេសជប៉ុនរូបនេះជាកីឡាករមួយរូបដែលរឹងខ្លាំងណាស់មិនងាយមានកីឡាកររូបណាអាចផ្ដួលគេបានឡើយ។ ដូច្នេះដើម្បីកុំឲ្យអ្នកគាំទ្រគុនខ្មែរមានការខកចិត្ត គេនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ទទួលស្វាគមន៍កីឡាករជប៉ុនរូបនេះមិនឲ្យទស្សនិកជនខកបំណងឡើយ។សូមរង់ចាំតាមដានទស្សនាការប្រកួតដ៏ជក់ចិត្តនេះទាំងអស់គ្នា។

ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១១ព្រឹកតទៅ ដោយផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ,ផេក Town Full HDTV ,Town Sports និង Mattrid Beerផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២