អ្នកខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ត្រៀមអាវរងារ អាកាសធាតុនឹងចុះត្រជាក់ខ្លាំងនាពេលព្រឹក

ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅតំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ។ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។ដោយឡែក នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាចន្លោះពី ១៨-២៣°C សីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី។

⁃ ហើយចាប់ពីថ្ងៃទី៤-៦ ខែមករា នៅខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាចន្លោះពី១៨-២០°C។

ដោយឡែកនៅតំបន់មាត់សមុទ្រវិញមានសីតុណ្ហភាពអប្បបរមាចន្លោះពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាចន្លោះពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។រលកសមុទ្រមានកម្ពស់ពី០,៥០-១,៥០ម៉ែត្រ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២