របបយោធាមីយ៉ាន់ម៉ា សម្រេចដោះលែងអ្នកទោសជិត១ម៉ឺននាក់ ដើម្បីអបអរសាទរការប្រារព្ធខួបឯករាជ្យរបស់ខ្លួន

របបយោធាមីយ៉ាន់ម៉ាបានប្រារព្ធខួបលើកទី 76 នៃឯករាជ្យភាពពីការគ្រប់គ្រងអាណានិគមរបស់អង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ ដោយការប្រកាសការលើកលែងទោសសម្រាប់អ្នកទោសចំនួន 9 800នាក់ រួមទាំងពលរដ្ឋបរទេសចំនួន 114 នាក់ផងដែរ។ បណ្តាញផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋាភិបាលយោធា MRTV បានរាយការណ៍នៅព្រឹកថ្ងៃទី 4 ខែមករាថា អ្នកទោសចំនួន 9 766នាក់នឹងត្រូវបានដោះលែងពីពន្ធនាគារទូទាំងប្រទេសមីយ៉ាន់ម៉ា។

យោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនគូប្រជែងនយោបាយរបស់ខ្លួនរាប់ពាន់នាក់ ចាប់តាំងពីការដណ្តើមអំណាចក្នុងខែកុម្ភៈ ឆ្នាំ 2021 រួមទាំងសកម្មជន និងអ្នកតវ៉ាដោយសន្តិវិធី ព្រមទាំងសមាជិកមួយចំនួននៃរដ្ឋាភិបាលស៊ីវិល ដែលដឹកនាំដោយទីប្រឹក្សារដ្ឋលោកស្រី Aung San Suu Kyi និងប្រធានាធិបតី Win Myint។ អ្នកស្រី ស៊ូជី ដែលបច្ចុប្បន្នមានអាយុ ៧៨ឆ្នាំ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៣៣ឆ្នាំ ក្រោយមកត្រូវបានកាត់បន្ថយមកត្រឹម ២៧ឆ្នាំវិញ។ បន្ទាប់ពីការកាត់ទោសជាបន្តបន្ទាប់លើអ្វីដែលអ្នកសង្កេតការណ៍បានថ្កោលទោសចំពោះការចោទប្រកាន់ដែលធ្វើឡើងដោយរបបរដ្ឋប្រហារ។

របប​យោធា​បាន​ប្រារព្ធ​ឱកាស​ពិសេស​នេះជាមួយ​នឹង​ការ​លើក​លែង​ទោស​ជា​ច្រើន​ដង​កន្លង​មក។ ក្រុមអ្នករិះគន់បានកត់សម្គាល់ថា ការលើកលែងទោសដ៏ធំត្រូវបានផ្តល់ជាញឹកញាប់ដល់អ្នកទោសដែលបានទទួលទោសភាគច្រើនរួចមកហើយ ហើយបានចង្អុលទៅអតីតអ្នកទោសដែលរបបនេះបានចាប់ខ្លួនមិនយូរប៉ុន្មានបន្ទាប់ពីពួកគេត្រូវបានដោះលែង។

ការលើកលែងទោសនាពេលនេះ ធ្វើឡើងនៅពេលដែលរបបនេះកំពុងប្រឈមមុខនឹងការបាត់បង់យោធាដែលមិនធ្លាប់មានពីមុនមកនៅភាគខាងជើងរដ្ឋ Shan និងផ្នែកផ្សេងទៀតនៃប្រទេស ដែលក្រុមប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងតស៊ូបានបង្កើតឡើងចាប់តាំងពីរដ្ឋប្រហារបានធ្វើការវាយលុកដ៏ធំមួយចាប់តាំងពីចុងខែតុលា ឆ្នាំកន្លងទៅ។ របបយោធាបានបាត់បង់មិនត្រឹមតែមូលដ្ឋានជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏មានទីប្រជុំជនទាំងមូលនៅក្នុងរដ្ឋ Shan តំបន់ Sagaing និងរដ្ឋ Chin ផងដែរ បើទោះបីជាការប្រើប្រាស់ការវាយប្រហារតាមអាកាស និងកាំភ្លើងធំដោយមិនរើសមុខ ដែលបានសម្លាប់ និងរបួសជនស៊ីវិលរាប់រយនាក់ និងជម្លៀសខ្លួនយ៉ាងហោចណាស់ 2.6 លាននាក់នៅទូទាំងប្រទេសក្តី៕

ប្រភព៖ Myanmar Now

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២