ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា មានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះគឺនៅតំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមាចន្លោះពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាចន្លោះពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

ដោយឡែកនៅតំបន់ខ្ពង់រាបវិញមានសីតុណ្ហភាពអប្បបរមាចន្លោះពី២១-២៤°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

តំបន់មាត់សមុទ្រគឺមាន សីតុណ្ហភាពអប្បបរមាចន្លោះពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាចន្លោះពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

⁃ រលកសមុទ្រអាចមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២