មេដឹកនាំ​ក្រុម​ហាម៉ាស​នៅប្រទេស​ស៊ីរី​ត្រូវបានកងទ័ព​អ៊ីស្រាអែល​ធ្វើឃាត កាលពីម្សិលម៉ិញ

កងទ័ពអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនបានធ្វើឃាតលោក Hasan Okasha មេដឹកនាំយោធាសម្រាប់ក្រុមហាម៉ាស់នៅក្នុងប្រទេសស៊ីរី ដោយចោទប្រកាន់ថាគាត់មានជាប់ពាក់ព័ន្ធក្នុងការបាញ់គ្រាប់រ៉ុក្កែតទៅកាន់ប្រទេសអ៊ីស្រាអែល។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ កងទ័ព​អ៊ីស្រាអែល​បាន​លាតត្រដាង​ថា ប្រតិបត្តិការ​នេះ​បាន​កើត​ឡើង​នៅ​ក្រុង Beit Jinn ដែល​ស្ថិត​ក្នុង​ខេត្ត Rif Dimashq ភាគ​និរតី​ប្រទេស​ស៊ីរី។ ទោះជាយ៉ាងណាក៏ដោយព័ត៌មានលម្អិតអំពីរបៀបដែល Okasha ត្រូវបានសម្លាប់មិនត្រូវបានផ្តល់ផ្តល់។

កងទ័ពអ៊ីស្រាអែលបាននិយាយថា Okasha មានទំនួលខុសត្រូវក្នុងការដឹកនាំក្រុមឱ្យបាញ់រ៉ុក្កែតឆ្ពោះទៅរកអ៊ីស្រាអែល ហើយបានសង្កត់ធ្ងន់ថា ខ្លួននឹងមិនអត់ធ្មត់ចំពោះការគំរាមកំហែងណាមួយពីទឹកដីស៊ីរីឡើយ។ ក្រុម​ហាម៉ាស​មិន​ទាន់​បញ្ជាក់​ពី​ហេតុការណ៍​នេះ​នៅ​ឡើយ​ទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់អ៊ីស្រាអែល KAN កងពលតូច Al-Qassam របស់ក្រុមហាម៉ាស់នៅក្នុងប្រទេសស៊ីរីរួមមានសមាជិករាប់សិបនាក់ និងកំពុងមានសកម្មភាពនៅក្នុងជំរុំជនភៀសខ្លួនប៉ាឡេស្ទីននៅទីក្រុងដាម៉ាស និងតំបន់ភាគខាងត្បូងនៃប្រទេសស៊ីរី។ កាលពីសប្តាហ៍មុន អ៊ីស្រាអែលបានធ្វើឃាត អនុប្រធានក្រុមហាម៉ាស លោក Saleh al-Arouri ក្នុងទីក្រុង Beirut ។

ភាពតានតឹងនៅទូទាំងព្រំដែនអ៊ីស្រាអែលជាមួយលីបង់ និងស៊ីរីបានផ្ទុះឡើងបន្ទាប់ពីការវាយលុករបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី 7 ខែតុលា ដែលបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនចំនួន 23,084 នាក់ត្រូវបានសម្លាប់៕

  

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២