លោក ខេង យ័ន អភិបាលក្រុង​កែ​ប ត្រូវបានប្រមុខរាជរដ្ឋាភិបាលចេញអនុក្រឹត្យដកមុខតំណែងហើយ នៅពេលនេះ

លោក ខេង យ័ន អភិបាលក្រុង​កែ​ប ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចចេញអនុក្រឹត្យដកតំណែងពីអភិបាលក្រុងកែបហើយនៅពេលនេះ ដោយសារប្រើប្រាស់អំណាច និងតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ។

សូមបញ្ជាក់ផងដែរថា លោក ខេង យ័ន អភិបាលក្រុង​កែ​ប ដែល​មន្ត្រីអង្គភាពប្រឆាំងអំពើពុកលួយ (ACU)បានធ្វើការឃាត់ខ្លួន បន្ទាប់​ចេញពីកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២ ខែមករា​ ឆ្នាំ២០២៤ ករណីសង្ស័យ​ពាក់ព័ន្ធ​អំពើពុករលួយ​រួចបញ្ជូនខ្លួន​យកមកសាកសួរ​តាមនីតិវិធីច្បាប់ ។ប៉ុន្តែក្រោយមកថ្ងៃខែឆ្នាំដដែលត្រូវអភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ បានបញ្ជាក់ថា ជុំវិញព័ត៌មានការឃាត់ខ្លួនលោក ខេង យ័ន ដោយមន្ត្រី ACU នោះ ជារឿងភ័ន្តច្រឡំទៅវិញ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២