ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុបជាង ២ពាន់នាក់

ក្នុងដំណើរអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតបានជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុបប្រមាណជាង ២ពាន់នាក់។ជាមួយគ្នានោះដែរ លោកជំទាវបណ្ឌិត ក៏បានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយនិស្សិតខ្មែរដែលកំពុងសិក្សានៅទ្វីបអឺរ៉ុបជិត ៣០០នាក់ នាល្ងាចថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២៤ផងដែរ។

ការអញ្ជើញជួបសំណេះសំណាលនេះគឺបានបន្តយ៉ាងខ្ជាប់ខ្ជួនដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​ តែងតែបានផ្តល់ពេលវេលាដើម្បីជួបជាមួយបងប្អូនសហគមន៍រស់នៅតាមបណ្តាក្រៅប្រទេស​ ហើយក្នុងនោះតំបន់អឺរ៉ុប ក៏ត្រូវបានរៀបចំជាបន្តបន្ទាប់ផងដែរ។ គោលបំណងសំខាន់ក្នុងការជួបជុំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីជាមួយបងប្អូននៅទ្វីបអឺរ៉ុបនាពេលនេះ គឺដើម្បីសាកសួរសុខទុក្ខ និងផ្តល់នូវការសំណេះសំណាលប្រកបដោយស្មារតីខ្មែរតែមួយ ជាពិសេសក៏បានឆ្លៀតឱកាសក្នុងការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសុខសន្តិភាព​ ការអភិវឌ្ឍន៍ និងសេចក្តីសុខសាន្តរបស់កម្ពុជា។

ព្រមជាមួយគ្នានោះ​​ សម្តេចធិបតី នាយករដ្ឋមន្ត្រី​ ក៏បានធ្វើការបញ្ជាក់ផងដែរ អំពីបេសកកម្មនៃការធ្វើទស្សនកិច្ចផ្លូវការដែលនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើជាមួយប្រទេសបារាំង និងដៃគូដែលពាក់ព័ន្ធនាពេលនេះគឺសំដៅស្វែងរកការវិនិយោគក្នុងការផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា។

សម្តេចធិបតី ក៏បានអរគុណដល់បងប្អូនសហគមន៍ខ្មែរយើង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទាំងកម្លាំងកាយចិត្ត ថវិកាក្នុងការធ្វើដំណើរមកជួបជុំគ្នានៅពេលនេះ ដែលជាការផ្តល់នូវភាពស្និទស្នាល និងកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់ថ្នាក់ដឹកនាំ​ និងរាជរដ្ឋាភិបាលក្នុងការបន្តដឹកនាំ​ និងបំពេញបេសកកម្មដើម្បីបុព្វហេតុជាតិ និងប្រជាជន៕

       
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២