ទីបំផុតសិស្សច្បងធំត្រឡប់មកវិញហើយ ! ចាន់ វឌ្ឍនាការ មកលើកនេះបានរកគ្រាប់បាល់ជួយឱ្យបឹងកេតសងសឹកបានសម្រេច

ភ្នំពេញ៖ ក្រោយខកខាតស៊ុតបញ្ចូលទីជាយូពេលនេះ CV11 បានរកគ្រាប់បាល់ជាលើកដំបូងវិញហើយ ជួយ នាគខៀវបឹងកេត សងសឹក ដំរីតូច បានសម្រេច  ដើម្បីឡើងមកឈរលេខ៤ វិញ នៃតារាងចំណាត់ថ្នាក់សប្ដាហ៍ទី១៧ ។

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ២០២៣-២០២៤ សប្តាហ៍ទី១៧ ជុំទី២ រវាងក្រុមបឹងកេត ទល់នឹង ក្រុមអាយអេសអាយ ដង្កោសែនជ័យ ដែលបញ្ចប់ទៅដោយលទ្ធផល៤-១ នៅថ្ងៃអាទិត្យ ទី១៤ ខែមករា នាពហុកីឡដ្ឋានជាតិអូឡាំពិក ។

 

នៅក្នុងជំនួបសងសឹករវាងក្រុមចាស់វស្សានាគខៀវបឹងកេត បានសងសឹកក្រុមចំណូលថ្មី ISI ដង្កោសែនជ័យបានសម្រេចវិញនៅក្នុងលទ្ធផល 4 ទល់នឹង ១ គ្រាប់បាល់ដំបូងរបស់ក្រុមបឹងកេតរកបាននៅនាទី 19 ដោយកីឡាករលេខ 34  TAKAHASHI MAHIRO គ្រាប់បាល់ទី 2 រកបាននៅនាទី 45 ដោយកីឡាករលេខ 73 វ៉ាន់ តៃឡាមី ក្រោយមកក្រុមអាយsi បានវាយបកវិញមួយគ្រាប់ដោយកីឡាករលេខ 8 អ៊ុន ស៊ុតរិទ្ធនៅនាទី 49។

ហើយនៅក្នុងវគ្គទី 2 នាទី63 បឹងកេតរកបានគ្រាប់ទី 3 ដោយកីឡាករលេខ 7 ចន្ថា ចន្ធាការ គ្រាប់បាល់ចុងម៉ោងនៅនាទី 88 ដែលធ្វើឲ្យកក្រើកពហុកិឡឋានជាតិអូឡាំពិកនោះគឺគ្រាប់បាល់ចុងក្រោយរបស់កីឡាករលេខ 11 ចាន់ វឌ្ឍនាការដែលជាគ្រាប់ពេជ្ររបស់បឹងកេត ធ្វើឱ្យអ្នកគាំទ្ររបស់កីឡាកររូបនេះរំភើបគ្រប់គ្នាក្រោយឃើញកីឡាករឆ្នាំរូបនេះរកគ្រាប់បាល់បានជាថ្មីម្ដងទៀត។

គួរជម្រាបថាចាន់ វឌ្ឍនាកា  Chan Vathanaka ត្រូវបានទទួលស្គាល់ពីភាពឆ្លាតវៃ ប្រាកដប្រជា ច្បាស់លាស់ និងមិនបោះបង់នៅលើទីលាន ទល់ពេលនេះកីឡាករចាន់វឌ្ឍនាការនៅតែបន្តឈរឈ្មោះបោះសំឡេងជាកីឡាករបាល់ទាត់នៅក្នុងពិភពបាល់ទាត់ដ៏ល្បី ។

សូមជម្រាបថាកីឡាករចាន់វឌ្ឍនាការមានអាយុ 29 ឆ្នាំ កម្ពស់ 1.73 ម៉ែត្រ មានស្រុកកំណើតនៅខេត្តកំពត។ ធ្លាប់បានជួយបង្កេតឲ្យលើកពានរង្វាន់លិចកំពូលនៅក្នុងឆ្នាំ 2016 និង 2017 ជាប់គ្នា ,ចូលរួមជួយបឹងកេតឲ្យលើកពានហ៊ុនសែនខាប់ក្នុងឆ្នាំ 2019  ជើងឯករងក្លឹបមេគង្គឆ្នាំ 2015 ។  ធ្លាប់បានឈ្នះពានកីឡាករវ័យក្មេងឆ្នេីមប្រចាំឆ្នាំរបស់កម្ពុជាក្នុងឆ្នាំ 2012 ឈ្នះស្បែកជើងមាសពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនឆ្នាំ 2013 ,ឆ្នាំ 2014 និង 2015 ជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ ជាម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជាឆ្នាំ 2015 , ឈ្នះពីរង្វាន់កីឡាករឆ្នាំប្រចាំពានរង្វាន់បាល់ទាត់ toyota ទន្លេមេគង្គ,  ឆ្នាំ 2016 ឈ្នះស្បែកជើងមាសពីលីគកំពូលកម្ពុជា,ឆ្នាំ 2017 ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាហើយកាត់ថា ffc ៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២