ដឹងតែកក្រើកទៀតហើយមេធីមយើង ! រឿង សោភ័ណ្ឌ នឹងត្រូវប្រកួតជម្រុះដណ្តើមពានជាមួយកីឡាករមកពី៤ប្រទេសផ្សេងគ្នា

ភ្នំពេញ៖ ដៃភ្លើង ជើងរន្ទះរឿង សោភ័ណ្ឌនឹងត្រូវឡើងប្ដូរកណ្ដាប់ដៃដើម្បីដណ្ដើមពានរង្វាន់ពីកីឡាករជើងខ្លាំងមកពី ៤ប្រទេសផ្សេងគ្នាដែលសុទ្ធសឹងតែជាម្ចាស់ខ្សែក្រវ៉ាត់ នៅលើសង្វៀនកម្មវិធី Ganzberg Kun Khmer Kung Fu ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ នៅខណ្ឌកំបូល រាជធានីភ្នំពេញ។

ជាមួយនឹងព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់នេះ ក៏មានការប្រកួតលក្ខណៈមិត្តភាពរវាងកីឡាករ Kun Khmer ជាមួយកីឡាករ Kung Fu របស់ចិនផងដែរ។ការប្រកួតលក្ខណៈម៉ារ៉ាតុងដណ្តើមពានពីសំណាក់កីឡាករមកពី៤ប្រទេសផ្សេងគ្នានោះ រួមមាន៖ កម្ពុជា,ហ្វីលីពីន, រុស្ស៊ី និងចិន ហើយកីឡាករអន្តរជាតិទាំងបួនរូប ដែលនឹងត្រូវប៉ះជាមួយរឿង សោភ័ណ្ឌនោះគឺសុទ្ធតែជាម្ចាស់ខ្សែក្រវ៉ាត់មកពីច្រើនស្ថាប័ន ។

គួរជម្រាបផងដែរថា GANZBERG ចាប់ដៃគូរជាមួយស្ថានីយទូរទស្សន៍ TOWN FULL HDTV បាននាំជើងខ្លាំងគុនខ្មែរដូចជា ធឿន ធារ៉ា, រឿង សោភ័ណ្ឌ, ផល សោភ័ណ្ឌ, ពេជ្រ សម្បត្តិ, ម៉ឺន មេឃា, អេ យ៉ានុត មកសាកថ្វីដៃជាមួយកីឡាករ Kung Fu របស់ចិន និងជើងខ្លាំងមកពីប្រទេសរុស្ស៊ី ហ្វីលីពីន ទាំងលក្ខណៈ Kun Khmer និង Kickboxing ។

អ្នកលេងពូថៅដៃធឿន ធារ៉ា (THOEUN TEARA) ត្រូវជួបស្តេចកុងហ្វូមកពីចិន ឆៅ ចូវ(CHIAO ZHOU) ក្នុងជំនួបគុនខ្មែរ(Kun Khmer Rules),ដំរីភ្លុកពិឃាដផល សោភ័ណ្ឌ (PHAL SOPHON) ជួបជាមួយកុងហ្វូចិន ឡឺ ឡុងខ្វាន់(LIU LONGQUAN)ក្នុងជំនួបគូមិត្តភាពគុនខ្មែរ (Kun Khmer Rules), ក្របីព្រៃ ពេជ្រ សម្បត្តិ(PICH SAMBATH) ត្រូវប៉ះប្តូកណ្តាប់ជាមួយកុងហ្វូ យ៉ាង ហ៊ូ(YANG HUO) ក្នុងការប្រកួតលក្ខណៈឃីកបុកស៊ីង(Kickboxing Rules), ម៉ឺន មេឃា(MEUN MEKKHEA) ត្រូវប៉ះជាមួយកីឡាករចិន យ៉ាង បូ តុង(YANG BO TONG)ក្នុងការប្រកួតលក្ខណៈឃីកបុកស៊ីង (Kickboxing Rules), កីឡាការនីកែងឆេះជង្គង់ហោះគុនខ្មែរអេ យ៉ានុត(EH YANOUT) ជួបតតាំងជាមួយកុងហ្វូចិនកីឡាការិនីជើងខ្លាំង គួង ហ្វី(KUANG FEI) ក្នុងការប្រកួតលក្ខណៈឃីកបុកស៊ីង(Kickboxing Rules)។

គួរបញ្ចាក់ផងដែរថា តាមរយៈស្ថាបនិកប្រដាល់គុនខ្មែរប្រចាំស្ថានីយ៍ទូរទស្សន៍ថោនបានឱ្យដឹងថា ការប្រកួតមួយនេះសំខាន់ខ្លាំងណាស់ ក្នុងការផ្សព្វផ្សាយ និងបើកបង្ហាញគុនខ្មែរទៅកាន់ពិភពលោកឱ្យបានដឹង បានស្គាល់ពីក្បាច់គុនខ្មែររបស់យើង។យើងមិនមែនមានត្រឹមតែកីឡាករគុនខ្មែរ និងកីឡាករកុងហ្វូចិនប៉ុណ្ណោះទេ យើងក៏បានអញ្ជើញកីឡាករមកពីបណ្តាប្រទេសផ្សេងៗទៀតដែរ ដើម្បីចូលរួមក្នុងកម្មវិធីនេះឱ្យកាន់តែមានភាពអធិកអធម ទូលំទូលាយ ដែលនឹងជួយឱ្យប្រជាជននៅលើពិភពលោកបានយល់ដឹង និងបានស្គាល់ពីគុនខ្មែរ និងប្រទេសកម្ពុជាកាន់តែច្បាស់។ការប្រកួតតែងតែមានចាញ់ មានឈ្នះ តែការប្រកួតនេះនឹងជួយឱ្យប្រទេសរបស់យើង កាន់តែមានសម្ព័ន្ធភាពជាមួយប្រទេសផ្សេងៗ តាមរយៈកីឡានេះផងដែរ។

GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក ជួបគ្នាក្នុងកម្មវិធី Ganzberg Kun Khmer Kung Fu នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ នៅខណ្ឌកំបូល រាជធានីភ្នំពេញ ទីតាំងក្នុងដីឡូតិ៍ក្បែរវត្តស្ងួនពេជ្រ ។ ជាមួយគ្នានេះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,ផេក TOWN FULL HDTV, TOWN Sports និង BEER GANZBERGpgdEr ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២