អីយ៉ូយ ពិតជាមិនធម្មតា!​ ផល សោភ័ណ្ឌថា ធ្លាប់ជួបកីឡាករចិនបួនដងរួចមកហើយ អត់ទាន់ដាច់ស្រេចទេ លើកនេះរូបគេវាយផ្តាច់ហើយ

ភ្នំពេញ ៖ ដំរីភ្លុកពិឃាដផល សោភ័ណ្ឌបានរៀបរាប់ថា រូបគេធ្លាប់បានជួបកីឡាករចិនចំនួន៤ដងមកហើយដែរ ហើយកីឡាករចិន ដែលរូបគេបានជួបទាំងនោះ សុទ្ធតែជាកីឡាករជើងខ្លាំង មិនងាយវាយផ្តួលបានស្រួលៗឡើយ។

Ganzberg Kun Khmer Kung Fu នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ នៅខណ្ឌកំបូល រាជធានីភ្នំពេញ ផល សោភ័ណ្ឌនឹងត្រូវជួបប្រកួតជាមួយនឹងកីឡាករជើងខ្លាំងចិននេះជាថ្មីម្ដងទៀត ដើម្បីមកប្ដូរកណ្ដាប់ដៃគ្នាឲ្យដាច់ស្រេច ក្រោយពីការប្រកួតកន្លងទៅ មិនសូវស្រឡះចិត្តជាមួយកីឡាករចិនរូបនោះឡើយ ។

ដំរីភ្លុកពិឃាដផល សោភ័ណ្ឌ (PHAL SOPHON)នឹងជួបជាមួយកីឡាករកុងហ្វូចិន ឡឺ ឡុងខ្វាន់(LIU LONGQUAN)ក្នុងជំនួបគូមិត្តភាពគុនខ្មែរ (Kun Khmer Rules)ដើម្បីសងសឹកគ្នាជាថ្មី ដោយសារតែការប្រកួតពីពេលកន្លងទៅនោះ ផល សោភ័ណ្ឌបាននិយាយថា ធ្លាប់ជួបកីឡាករចិនចំនួន៤ដងមកហើយដែរ ពួកគេសុទ្ធតែជាកីឡាករល្អៗ គឺចាញ់១ ឈ្នះ១ ស្មើរ២។លើកនេះរូបគេបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីត្រៀមជួបកុងហ្វូរបស់ចិនមកលេងដល់ផ្ទះ។ការនិយាយបែបនេះនៅពេលដែលកីឡាករផល សោភ័ណ្ឌ មកធ្វើការថតប្រមូតកម្មវិធីមុននឹងប៉ះដៃគូប្រកួតនាពេលឆាប់ៗខាងមុខនេះ នៅលើទឹកដីខណ្ឌកំបូល។

កីឡាករជើងខ្លាំងរូបនេះបានបន្ថែមទៀតថា គេមានសង្ឃឹម 70% ដោយសារគេប្រកួតក្នុងជំនួបគុនខ្មែរ អាចប្រើប្រាស់កែងបាន ដែលជាអាវុធដ៏មុតស្រួចរបស់គេ ដែលតែងតែផ្ដាច់គូប្រកួតជាញឹកញាប់ ។

 

GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោកជួបគ្នាក្នុងកម្មវិធី Ganzberg Kun Khmer Kung Fu នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ នៅខណ្ឌកំបូល រាជធានីភ្នំពេញ ទីតាំងនៅដីឡូតិ៍ក្បែរវត្តស្ងួនពេជ្រ។ជាមួយគ្នានេះ​ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,ផេក TOWN FULL HDTV, TOWN  Sports និង BEER GANZBERGផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២