ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន 13 នាក់ នៅ Khan Younis

យ៉ាងហោចណាស់ មានជនជាតិប៉ាឡេស្ទីនចំនួន 13 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីបកាលពីម្សិលម៉ិញ។ ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បាននិយាយថា ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ក៏បានរងរបួសផងដែរនៅក្នុងការវាយប្រហារតាមផ្លូវអាកាស និងថ្មើរជើង។ យន្តហោះរបស់អ៊ីស្រាអែលក៏បានកំណត់គោលដៅទៅលើផ្ទះរបស់ជនជាតិប៉ាឡេស្ទីននៅភាគខាងលិចទីក្រុង Khan Younis ជាមួយនឹងការវាយប្រហារតាមអាកាស និងការបាញ់កាំភ្លើងធំផងដែរ។

ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ជុំវិញមន្ទីរពេទ្យ Nasser និងមន្ទីរពេទ្យ Al-Amal ដែលមានទំនាក់ទំនងនឹងអង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់បរិក្ខារពេទ្យ។ អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីឥតឈប់ឈរលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី 7 ខែតុលា ដោយក្រុមតស៊ូប៉ាឡេស្ទីន Hamas ដែលទីក្រុង Tel Aviv បាននិយាយថា បានសម្លាប់មនុស្ស 1,200 នាក់។

យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ២៤.២៨៥ នាក់ត្រូវបានសម្លាប់ ភាគច្រើនជាស្ត្រី និងកុមារ និង ៦១.១៥៤ នាក់រងរបួស៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២