បាត់មុខមួយរយៈ មកកាន់សង្វៀនលើកនេះ ឯម ដារ៉ូ កាន់តែកាចណាត់ជើងខ្លាំងថៃឡើងសង្វៀនសាកកណ្តាប់ដៃគ្នានាចុងសប្តាហ៍នេះ

ភ្នំពេញ៖ ក្រោយពីស្ងាត់មួយរយៈ កីឡាករឯម ដារ៉ូ រហ័សនាមថាប្រុសញ៉ាញ់ស្មោះស្នេហ៍នឹងបង្ហាញវត្តមានជាថ្មី នៅលើ សង្វៀន Kun Khmer Mattrid Grand Fight នៅស្ថានីយ៍ទូរទស្សន៍ថោន នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ឡើងសង្វៀនលើកនេះ ឯម ដារ៉ូនឹងមិនធ្វើឱ្យបងប្អូនអ្នកស្នេហាវិស័យកីឡាគុនខ្មែរខកបំណងឡើយ។

នៅក្នុងការប្រកួតនេះ ឯម ដារ៉ូនឹងត្រូវជួបប្រកួតជាមួយកីឡាករជើងខ្លាំងមកពីប្រទេសថៃ ឈ្មោះ សេងណាធី ហួសានយីម ក្នុងប្រភេទទម្ងន់៦៥ គីឡូក្រាម។ជំនួបប្រកួតរវាងអ្នកទាំងពីរនឹងក្លាយជាគូប្រកួតដ៏ជក់ចិត្តមួយ នៅលើសង្វៀនដ៏ថ្មីសន្លាងនាចុងសប្តាហ៍នេះ។

តាមប្រវត្តិប្រកួតរបស់កីឡាករទាំងពីរ ពិតជាមិនធម្មតាឡើយ ដោយកីឡាករ ដារ៉ូ ធ្លាប់ប្រកួតបាន៥៧ដង, ឈ្នះ៤៥ដង, ចាញ់១២ដង និងធ្លាប់បានផ្តួលគូប្រកួតឱ្យសន្លប់ចំនួន១០ដង ។ ចំណែកឯគូប្រកួតរបស់គេវិញ ធ្លាប់បានឡើងសង្វៀនប្រកួតរហូតដល់៩៥ដងឯណោះ ក្នុងនោះរូបគេបានប្រកួតឈ្នះចំនួន៧៦ដង, ចាញ់១៧ដង ស្មើ២ដង និងធ្លាប់ផ្តួលគូប្រកួត ឱ្យបោះបង់ការប្រកួតរហូតដល់ទៅ៣០ដង ។

គូរជម្រាបផងដែរថា កីឡាករឯម  ដារ៉ូ មានលក្ខណៈសម្បត្តិអាចចូលប្រកួតMMA បាននោះគឺទី១គេមានកម្លាំងល្អ  ទី២ដៃធ្ងន់ និងទី៣ឯម ដារ៉ូ មានទេពកោសល្យតែម្ដងក្នុងការហាត់ក្បាច់គុនចម្រុះ   ព្រោះគេមានចិត្តអំណត់ និងតស៊ូខ្លាំង ។

មិនតែប៉ុណ្ណោះក្រៅពីគូដារ៉ូ ក៏មានគូប្រកួតសរុបជាច្រើនទៀត នៅលើសង្វៀន Kun Khmer Mattrid Grand Fight សប្ដាហ៍នេះមានដូចជា ឡុង អាភា ត្រូវជួបប្រកួតជាមួយកីឡការ ពុយ ឡាយ, ខាំ ចក្ររីន មកប្តូរកណ្តាប់ដៃជាមួយ 🇰🇭 ភក្តី ដាលីន, រីឯ ពេជ្រ ហនុមាណ ត្រូវជួបល្បងកែងជង្គង់ជាមួយ ម៉ិល សារុន, ពេជ្រ អទិទេព  ស្វាគមន៍ជើងខ្លាំងថៃ ភុងស៊ិរិ សច.តយ.ប៉េតរីវ,  គូចុងក្រោយឯម ដារ៉ូ ប៉ះ សេងណាធីត ហួសានយីម មកពីប្រទេសថៃ។

 

ការប្រកួតនេះប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១១ព្រឹកតទៅ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ,នៅលើហ្វេសប៊ុកផេក Town Full HDTV ,Town Sports និង Mattrid Beer ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២