កម្មការិនីម្នាក់បានស្លាប់ និងមនុស្សចំនួន ៤នាក់ទៀតបានថប់ដង្ហើមនៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆេះរោងចក្រ នៅស្រុកកៀនស្វាយព្រឹកម៉ិញ

ភ្នំពេញ៖ មានករណីអគ្គីភ័យឆេះរោងចក្រ(មេនូហ្វេកធីរើ ខូ អិលធីឌី)ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង ៦ និង៤០នាទីព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤បណ្តាលឱ្យកម្មការិនីម្នាក់បានស្លាប់ និងមនុស្សចំនួន ៤នាក់ទៀតបានថប់ដង្ហើមត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ។

បើយោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានបព្ជាក់ថា ក្នុងករណីអគ្គីភ័យនេះបណ្តាលឱ្យខូចខាតអាគារមួយកន្លែង និងសម្ភារៈនៅខាងក្នុងអាគារជាច្រើន និងមានកម្មការី ម្នាក់បានស្លាប់ ឈ្មោះ សុខ ឆវី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានអ្នកដែលជួយពន្លត់ចំនួន០៤នាក់ទៀតមានបញ្ហាថប់ដង្ហើមត្រូវបានរថយន្តសង្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យជ័យជំនះ។

មនុស្សចំនួន ៤នាក់ ដែលថប់ដង្ហើម ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនោះរួមមាន ៖

១ -ឈ្មោះ សោម ប៊ុនថាត ភេទ ប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិ រទាំង ឃុំ ភូមិធំ ស្រុកកៀនស្វាយ

២ -ឈ្មោះ សួន ម៉ៅ ភេទ ប្រុស អាយុ២៩ឆ្នាំ នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌ ច្បាអំពៅ

៣ -ឈ្មោះ សៀង វុធ្ធិ ភេទ ប្រុស អាយុ៣៧ឆ្នាំ នៅភូមិឈើទាល២ ឃុំ ឈើទាល ស្រុកកៀនស្វាយ

៤ -ឈ្មោះ សាំង រិទ្ធី ភេទ ប្រុស អាយុ ២៥ឆ្នាំ នៅភូមិឈើទាល ឃុំ ឈើទាល ស្រកកៀនស្វាយ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២