មិនដឹងយ៉ាងណា យ៉ាងណីទេ!  ម៉ឺន មេឃា  ប្រកួតលក្ខណៈឃីកបុកស៊ីងលើកដំបូងប៉ះសុទ្ធតែជើងខ្លាំងក្បាច់គុន Kung Fu មកពីចិន

ភ្នំពេញ៖ កំពូលអ្នកលេងកែងពិឃាដម៉ឺន មេឃា នឹងត្រូវជួបប្រកួតជាមួយនឹងអ្នកលេងកុងហ្វូមកពីប្រទេសចិនក្នុងជំនួបការប្រកួតលក្ខណៈឃីកបុកស៊ីង នៅថ្ងៃទី 19 ខែមករា ឆ្នាំ2024 ស្អែកនេះហើយ ។

 

នេះគឺជាជំនួបលើកទីមួយដែលមេឃាប្រកួតលក្ខណៈឃីកបុកស៊ីង អាចមានផលលំបាកសម្រាប់កីឡាកររូបនេះបន្តិច ដោយសារតែរូបគេជាកីឡាករពូកែលេងកែង ហើយការប្រើប្រាស់កែងគឺជាអាវុធសម្លាប់របស់រូបគេស្រាប់ ប៉ុន្តែការប្រកួតលក្ខណៈឃីកបុកស៊ីងគឺតម្រូវឲ្យកីឡាករប្រើប្រាស់តែកណ្ដាប់ដៃ និងការទាត់ប៉ុណ្ណោះ។

មូលហេតុដែលកីឡាករម៉ឺន មេឃា ជ្រើសរើសយកការប្រកួតឃីចបុកស៊ីងតទល់ជាមួយនឹងកីឡាករកុងហ្វូមកពីប្រទេសចិននេះ ដោយសារកាលពីពេលកន្លងមក មេឃាធ្លាប់ហាត់ក្បាច់គុនវ៉ូវីណាម ដែលមានក្បាច់គុនស្រដៀងទៅនឹងក្បាច់គុន Kick Boxingដែរ ដោយសារតែការប្រើប្រាស់កណ្តាប់ដៃ និងទាត់ច្រើន ។

 

កីឡាករម៉ឺន មេឃាបានប្រាប់សារព័ត៌មានថោនឲ្យដឹងថា  ការប្រកួតនេះអាចជារឿងលំបាកមួយសម្រាប់រូបគេ ដោយសារតែភាគច្រើននៅពេលដែលកីឡាករផ្សេងប្រើប្រាស់កណ្ដាប់ដៃវាយមកលើរូបគេ រូបគេតែងតែវាយកែងទៅវិញ ប៉ុន្តែការប្រកួតលក្ខណៈឃីកបុកស៊ីងគឺតម្រូវឲ្យប្រើដៃ និងទាត់។

 

ទោះបីជាបែបនេះក្តី ម៉ឺន មេឃា ក៏នៅតែយល់ថា ការប្រកួតលក្ខណៈឃីកបុកស៊ីងនេះជារឿងល្អសម្រាប់រូបគេ ព្រោះគេចង់ដឹងអំពីសមត្ថភាពរបស់ខ្លួនគេ ជាពិសេសចង់សាកអ្វីដែលថ្មី អ្វីដែលកាន់តែពិសេសជាងនេះទៀត ការប្រកួតលក្ខណៈ Kick Boxing គឺកំពុងតែមានទីផ្សារខ្លាំងជាពិសេសនៅក្រៅប្រទេស ។

 

សូមជម្រាបផងដែរថា កីឡាករម៉ឺន មេឃា និងត្រូវធ្វើការធ្ងន់ ក្នុងជំនួបការប្រកួតលក្ខណៈ Kick  boxing ជាមួយនឹងម្ចាស់ខ្សែក្រវ៉ាត់មកពីប្រទេសចិន ដែលមានឈ្មោះថា យ៉ាង បូ តុង ។

ព្រឹត្តិការណ៍ប្រកួតដ៏អ្ស្ចារ្យនេះ នឹងប្រព្រឹត្តទៅនៅលើសង្វៀន Ganzberg Kun Khmer Kung Fu នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ ។ទីតាំងសង្វៀនប្រកួតនៅក្នុងដីឡូតិ៍មួយកន្លែងក្បែរវត្តស្ងួនពេជ្រ។ជាមួយគ្នានោះ ក៏មានធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN Sports និង BEER GANZBERGផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២