ពេជ្រ ប៊ុនសិទ្ធ ណាត់កីឡាករជើងខ្លាំងថៃ ភេតសម្បត្តិ ឡើងប្តូរកណ្តាប់ដៃលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស នៅខេត្តត្បូងឃ្មុំឱ្យដឹងស ខ្មៅម្តង

ភ្នំពេញ៖ ដំរីយោលដៃពេជ្រ ប៊ុនសិទ្ធណាត់ជួបជើងខ្លាំងថៃ ភេត សម្បត្តិ ស សម្បត្តិ ឡើងប្ដូរកណ្ដាប់ដៃគ្នានៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ។ជើងខ្លាំងគុនខ្មែររបស់យើងរូបនេះនឹងត្រូវជួបប្រកួតជាមួយកីឡាករ ភេត សម្បត្តិ ក្នុងការប្រកួតគូមិត្តភាពអន្តរជាតិ លក្ខណៈគុនខ្មែរបីទឹក ក្នុងប្រភេទទម្ងន់ 57 គីឡូក្រាម ។

និយាយអំពីសមត្ថភាពរបស់កីឡាករទាំងពីរវិញ ដំរីយោលដៃពេជ្របរិសុទ្ធធ្លាប់ប្រកួតបានចំនួន 79ដង, ឈ្នះ 59 ដង,ចាញ់ 10 ដងស្មើ 9 ដង ធ្លាប់បានផ្តួលគូប្រកួតឲ្យសន្លប់ និងបោះបង់ការប្រកួតនៅលើសង្វៀនចំនួន 29 ដង។

 

រីឯភេត សម្បត្តិវិញ ធ្លាប់ឡើងសង្វៀនប្រកួតចំនួន 70 ដង,ឈ្នះ 40 ដង,ចាញ់ 30 ដង។ហើយធ្លាប់បានផ្ដួលគូរប្រកួតឲ្យបោះបង់ការប្រកួត 9 ដង។

 

នៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស ក៏មានការប្រកួតគួរពិសេសជាច្រើនគូរទៀត ក្នុងនោះ ក៏មានគូជម្រុះខ្សែក្រវាត់ IPCC Kun Khmer វគ្គសន្សំពិន្ទុពូល B ជុំទី៥ ជាការជួបគ្នារវាងកីឡាករអេលីត ផានិត ប៉ះជាមួយ សាន សំអុន។រីឯយ៉ន ពិសី ជួបតតាំងជាមួយ ណង សាវ ក្នុងជំនួបសន្សំពិន្ទុដណ្ដើមខ្សែក្រវ៉ាត់ ។ហ៊ឹម គឹមរៀង ប៉ះជាមួយ ធន់ ស៊ីហុង ក្នុងជំនួបសន្សំពិន្ទុដណ្ដើមខ្សែក្រវ៉ាត់ ។

គូមិត្តភាពអន្តរជាតិគុនខ្មែរ កីឡាការិនី  សី វិច្ឆិកា ជួបប្រកួតជាមួយកីឡាការិនីជើងខ្លាំងថៃ ដាំងកងហ្វា បេនចាមេក។ហើយក៏មានគូពិសេសអន្តរជាតិរវាងកីឡាករបារាំង ខេវិន ឡឺហ្វើរ ប៉ះជាមួយនឹងកីឡាកររុស្សី អេឡិច សាន់ដ្រឺ,គីងកុងពិឃាដ អេលីត សាន់ ប្រកួតជាមួយជើងខ្លាំងថៃ ចាវតាពី វ៉.វៀងសារៈ,  ពេជ្រ ប៊ុនសិដ្ឋ  ប៉ះជាមួយ ភេតសម្បត្តិ ស សម្បត្តិ មកពីថៃ។

ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅខេត្តត្បូងឃ្មុំ ទីតាំងភូមិអំពិលតាពក ស្រុកអូររាំងឪ (ក្រោយសឹករងអូររាំងឪ)កម្មវិធីនឹងចាប់ផ្តើមពីម៉ោង៧យប់តទៅ ។ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV,នៅលើហ្វេសប៊ុកផេក Town Full HDTV, Town Sports និង WURKZផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២