ខ្មាស់គេពេញប្រទេស! ឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺត្រៀមចូលរោងការជាមួយប្រពន្ធថ្មីនាថ្ងៃនេះ តែត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការនាព្រឹកម៉ិញនេះ

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺហើយ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ ដើម្បីសាកសួរជុំវិញការក្លែងឯកសាររៀបការប្រពន្ធថ្មី។

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវបានអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បញ្ជាឱ្យឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ តាមដីការបញ្ជារបស់ លោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ។

 

សូមបញ្ជាក់ផងដែរថា លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានដាក់ពាក្យស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីរៀបការជាមួយនារីម្នាក់ដែលជាអាជីវករនៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ទាំងរូបលោកមិនទាន់បានលែងលះប្រពន្ធដើមដាច់ស្រេច។ ជាមួយនឹងការដាក់ពាក្យស្នើរសុំរៀបអាពាហ៍ពិពាហ៍នេះដែរ លោក ង៉ាម រី បានក្លែងឯកសារដោយដូរឈ្មោះ ទីកន្លែងរស់នៅ និងបញ្ជាក់ភាពពោះម៉ាយដោយចៅសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ។ ការដាក់ពាក្យស្នើសុំដើម្បីរៀបអាពាហ៍ពិពាហ៍នេះ អាជ្ញាធរសង្កាត់កណ្តោលដុំក៏បានឯកភាព ហើយសាម៉ីខ្លួនទាំងសងខាងក៏បានបោះធៀបការហៅភ្ញៀវ ដើម្បីអបអរសាទរពិធីមង្គល ដែលនឹងរៀបចំឡើងនៅល្ងាចថ្ងៃ១៩ ខែមករា ឆ្នាំ២០២៤ រួចរាល់ហើយដែរ។

ឥឡូវនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺកំពង់ដំណើរការក្តី សាកសួរជនសង្ស័យ នៅនៅឡើយ។រហូតមកដល់ពេលនេះ គេនៅពុំទាន់ដឹងថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺចាត់វិធានការយ៉ាងណានោះនៅឡើយទេ រងចាំមើលទាំងអស់គ្នាបន្តទៀត៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២