ក្រសួង​សុខាភិបាលប៉ាឡេស្ទីនបាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់​នៅតំបន់​ហ្គាហ្សាបាន​កើន​ឡើងរហូតដល់២៥.០០០​នាក់ ខណៈ​សង្គ្រាមរវាងក្រុម​ហាម៉ាស​​ និង​អ៊ីស្រាកំពុងតែបន្តនៅឡើយ

ក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានកើនឡើងរហូតដល់ជាង 25,000 នាក់។

យោធាអ៊ីស្រាអែលបាននិយាយថា កាលពីថ្ងៃអាទិត្យ កងកម្លាំងអាកាសអ៊ីស្រាអែលបានធ្វើការវាយប្រហារជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធភេរវករ រួមទាំងអគារយោធា ប៉ុស្តិ៍បាញ់បង្ហោះ និងប៉ុស្តិ៍សង្កេតការណ៍ដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់។ហើយខ្លួនក៏បានវាយប្រហារទីតាំងជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ រួមទាំងមជ្ឈមណ្ឌលបញ្ជាការហេសបូឡា និងបរិវេណយោធាផងដែរ។

កាលពីព្រឹកថ្ងៃសៅរ៍ យ៉ាងហោចណាស់ជនជាតិអ៊ីរ៉ង់ 5 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែលទៅលើទីក្រុង Damascus រដ្ឋធានីរបស់ប្រទេសស៊ីរី ដែលសំដៅទៅលើអគារដែលប្រើប្រាស់ដោយឆ្មាំបដិវត្តន៍ប៉ារ៉ាយោធាអ៊ីរ៉ង់។ នេះបើយោងតាមមន្ត្រីស៊ីរី និងអ៊ីរ៉ង់។ ហើយនៅថ្ងៃព្រហស្បត្តិ៍ ក្រុមឧទ្ទាម Houthi ដែលមានមូលដ្ឋាននៅយេម៉ែន បានបាញ់កាំជ្រួចមីស៊ីល ទៅកាន់នាវាពាណិជ្ជករ ដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ដែលជាការកត់សម្គាល់ការវាយប្រហារចុងក្រោយ ពីក្រុមសកម្មប្រយុទ្ធ ដែលត្រូវបានគាំទ្រដោយប្រទេសអ៊ីរ៉ង់ ដូចគ្នាដែរនៅលើនាវាពាណិជ្ជកម្មនៅក្នុង និងជុំវិញតំបន់សមុទ្រក្រហម។ វាគឺជាការវាយប្រហារលើកទីបីរបស់ក្រុមឧទ្ទាមកាលពីសប្តាហ៍មុន សំដៅទៅលើនាវាដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក។

សង្រ្គាមបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី 7 ខែតុលា ដោយក្រុមភេរវករបានសម្លាប់មនុស្សប្រហែល 1,200 នាក់ ដែលភាគច្រើនជាជនស៊ីវិល ហើយបានចាប់ចំណាប់ខ្មាំងប្រហែល 250 នាក់ត្រឡប់ទៅតំបន់ហ្គាហ្សាវិញ។

ក្រសួង​សុខាភិបាលប៉ាឡេស្ទីន​បាន​និយាយ​ថា ចាប់​តាំង​ពី​សង្គ្រាម​បាន​ចាប់​ផ្តើម​មក ប្រជាជន​ប៉ាឡេស្ទីន ២៥.១០៥ នាក់​ត្រូវ​បាន​សម្លាប់​នៅ​តំបន់​ហ្កាហ្សា ខណៈមនុស្សចំនួន៦២.៦៨១ នាក់​ផ្សេង​ទៀត​បាន​រង​របួស។ អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Ashraf al-Qidra បាននិយាយថា ចំនួនអ្នកស្លាប់រួមមានសាកសពចំនួន ១៧៨នាក់ ដែលនាំយកទៅកាន់មន្ទីរពេទ្យនៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២