អីយ៉ាស់ សប្តាហ៍នេះបឹងកេតជួបថ្នាំខ្លាំងហើយ ! ប៉ះក្រុមខ្លាំងមិនដែលចាញ់ ជាសត្រូវចាស់របស់ខ្លួនថែមទៀត

ភ្នំពេញ៖ សប្តាហ៍នេះការប្រកួតបាល់ទាត់លីគកំពូលកម្ពុជាកាន់តែកាច ដោយក្នុងនោះក្រុមខ្លាំងចាស់វស្សាទាំងពីរគឺក្លឹបបាល់ទាត់សឹង្ហក្រហមភ្នំពេញក្រោននឹងត្រូវជួបប្រកួតជាមួយនឹងដៃគូចាស់ នាគខៀវបឹងកេត នៅថ្ងៃអាទិត្យទី ២៨ ខែមករាឆ្នាំ ២០២៤នេះ ជំនួបប្រកួតរវាងក្រុមជើងខ្លាំងទាំងពីរប្រាកដជាធ្វើឱ្យកក្រើកពិភពបាល់ទាត់នៅក្នុងប្រទេសកម្ពុជាជាពុំខាន។

សប្តាហ៍នេះក្លឹបបាល់ទាត់បឹងកេតអាចនឹងត្រូវធ្វើការធ្ងន់ ពីព្រោះក្លឹបភ្នំពេញក្រោន គឺជាក្លឹបបាល់ទាត់តែមួយគត់ ដែលមិនទាន់ស្គាល់ពាក្យថាបរាជ័យ សម្រាប់ការប្រកួតក្នុងដីរបស់ពួកគេនោះទេ។

ដូច្នេះក្រុមបាល់ទាត់បឹងកេតអាចមានឱកាសនៅក្នុងការបង្កើតប្រវត្តិសាស្ត្រក្នុងរដូវកាលថ្មីនេះ ជាមួយភ្នំពេញក្រោន ជាថ្មីម្ដងទៀត ខណៈដែលក្រុមទាំងពីរគឺជាក្រុមដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជានិយមតាមដានទស្សនារៀងរាល់ពេលដែលក្រុមទាំងពីរប៉ះគ្នា រហូតដល់ថ្នាក់គេឲ្យរហស្សនាមគូប្រកួតទាំងពីរថា ការប្រកួត Cambodia Classic Match ។

គួរជម្រាបផងដែរថា ភ្នំពេញក្រោនត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមបឹងកេត លើទឹកដី Smart R.S.N នៅវេលាម៉ោង ៦:០០ នាទីល្ងាចដូចគ្នាក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤  ៕

        

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២