របប​យោធា​មី​យ៉ាន់​ម៉ាក្តៅស្លឹកត្រចៀក ​​ចាប់ខ្លួនមន្ត្រីយោធាជាន់ខ្ពស់ចំនួន៦នាក់ ​បន្ទាប់បោះបង់ និងបរាជ័យនៅលើសមរភូមិជាច្រើនកន្លែង

អ្នកនាំពាក្យយោធាម្នាក់ និងអ្នកផ្សេងទៀតបានប្រាប់ AFP កាលពីថ្ងៃអង្គារម្សិលម៉ិញនេះថា មន្ត្រីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ាចំនួន៦នាក់ដែលបានប្រគល់ទីក្រុងយុទ្ធសាស្ត្រមួយទៅឱ្យក្រុមយុទ្ធជនជនជាតិភាគតិច និងចុះចាញ់ជាមួយកងទ័ពរាប់រយនាក់នោះត្រូវបានចាប់ខ្លួន។ កងទ័ព Junta នៅទីក្រុង Laukkai ជិតព្រំដែនប្រទេសចិនក្នុងខែនេះ បានចុះចាញ់នឹងសម្ព័ន្ធមិត្តនៃក្រុមជនជាតិភាគតិចប្រដាប់អាវុធ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាច្រើនសប្តាហ៍ ដែលបង្កឡើងដោយការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយប្រឆាំងនឹងរបបយោធា។

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទាហានប្រហែល 2,000 នាក់បានចុះចាញ់ ហើយក្រោយមកត្រូវបានអនុញ្ញាតឱ្យចាកចេញពីទីក្រុងជាមួយក្រុមគ្រួសាររបស់ពួកគេ ដែលបង្កឱ្យមានការរិះគន់បន្ថែមទៀតលើការដឹកនាំរបបយោធាដោយអ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីការបាត់បង់សមរភូមិជាច្រើនកន្លែង។ ហើយឧត្តមសេនីយទោទាំង៦រូប ដែលបានដឹកនាំកងទ័ពនៅក្នុងតំបន់ Laukkai ត្រូវបានចាប់ខ្លួន។

ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា វា​មិន​ច្បាស់​ថា​ពួកគេ​អាច​ត្រូវ​ចោទ​ប្រកាន់​ពីបទ​អ្វី​ឱ្យប្រាកដ​នោះ​ទេ។ នៅក្រោមច្បាប់យោធារបស់ប្រទេសមីយ៉ាន់ម៉ា ការចាកចេញពីមុខតំណែងដោយគ្មានការអនុញ្ញាត អាចនឹងត្រូវទទួលទោសប្រហារជីវិត។ អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បានប្រាប់ AFP កាលពីថ្ងៃអង្គារថា “មិនទាន់មានការកាត់ទោសសម្រាប់ឧត្តមសេនីយ៍ទាំង៦រូបនោះនៅឡើយទេ”។

តែប្រភពយោធាមួយផ្សេងទៀតដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា អ្នកមួយចំនួនក្នុងចំណោមអ្នក៦នាក់ត្រូវបានគេចាត់ទុកថាជិតស្និទ្ធនឹងប្រមុខរបបយោធា Min Aung Hlaing ។ ឡៅកៃ គឺជាទីក្រុងដ៏ធំបំផុតដែលត្រូវបានរឹបអូសដោយសម្ព័ន្ធមិត្ត ដែលបង្កើតឡើងដោយក្រុមជនជាតិភាគតិចប្រដាប់អាវុធចំនួនបី ចាប់តាំងពីពួកគេបានចាប់ផ្តើមការវាយប្រហារនៅក្នុងខែតុលាឆ្នាំមុនមក។

Min Aung Hlaing បានបង្កើតឈ្មោះសម្រាប់ខ្លួនគាត់ក្នុងឆ្នាំ 2009 នៅពេលដែលក្នុងនាមជាមេបញ្ជាការប្រចាំតំបន់ គាត់បានបណ្តេញក្រុមសម្ព័ន្ធមិត្តមួយគឺ កងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) ចេញពីទីក្រុង។ បន្ទាប់​មក យោធា​បាន​ដំឡើង​កងជីវពល​ដែល​សម្បូរ​ទៅ​ដោយ​ការ​ផលិត​ថ្នាំ​ញៀន និង​លក់​ស្រាក្រឡុក​ដ៏​មាន​ឥទ្ធិពល​នៃ​ល្បែង​ស៊ីសង និង​ផ្លូវ​ភេទ​ដល់​ភ្ញៀវ​ទេសចរ​ឆ្លង​ព្រំដែន​ចិន៕

Laukkai ក៏ជាទីក្រុងល្បីល្បាញមួយ សម្រាបប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត ដែលជនជាតិចិន និងជនបរទេសរាប់ពាន់នាក់ ជារឿយៗត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការបោកប្រាស់ជនរួមជាតិរបស់ពួកគេតាមអ៊ីនធឺណិត។ ការបោកប្រាស់នេះបានធ្វើឱ្យប្រទេសចិនមានការខឹងសម្បារយ៉ាងខ្លាំង ដែលរបបយោធាមិនអាចចាត់វិធានការទប់ស្កាត់បាន៕

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២