ចង់រកការងារធ្វើមែនទេ! ឱកាសការងារជាង ៥០០កន្លែងមកដល់ហើយ​ នាថ្ងៃស្អែកនេះ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំវេទិកាការងាររយៈពេល១ថ្ងៃពេញ ដោយនាំយកឱកាសការងារចំនួន ៥៤៩ កន្លែង ពីក្រុមហ៊ុនធំៗ ៧ សម្រាប់ផ្តល់ជូនសិស្ស និស្សិត និងយុវជនដែលកំពុងស្វែងរកការងារធ្វើ។

វេទិការការងារនេះនឹងចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាចថ្ងៃព្រហស្បតិ៍ទី២៥ ខែមករា ឆ្នាំ២០២៤  នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវថីសហព័ន្ធរុស្សី ក្បែរសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

យុវជន សិស្ស-និស្សិត និងសាធារណជនទូទៅដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារ កុំភ្លេចត្រៀម CVs មកចូលរួមដាក់ពាក្យ និងសម្ភាសជាមួយក្រុមហ៊ុនដោយផ្ទាល់តែម្តង។

ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

  

ដោយ៖ សំណាង

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២