ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថា្នក់ជាតិ ប្រចាំឆ្នាំ២០២៣នឹងប្រព្រឹត្តទៅនៅដើមសប្តាហ៍ក្រោយនេះ

ភ្នំពេញ៖ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។នេះបើយោងតាមសេចក្ទីជូនដំណឹងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

សម្រាប់ការប្រកួតប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នឹងធ្វើឡើងដោយមានការប្រកួតផ្នែកបុរស ប្រកួតចាប់ពីប្រភេទទម្ងន់ ៤៥គ.ក្រ ដល់ប្រភេទទម្ងន់ ៨១គ.ក្រ។ ហើយផ្នែកនារី ចាប់ពីប្រភេទទម្ងន់ ៤៨គ.ក្រ ដល់ប្រភេទម្ងន់ ៦០គ.ក្រ ជាមួយគ្នានោះដែរ ក៏មានការប្រកួតថ្វាយបង្គំគ្រូបុរស/នារីផងដែរ។

ចំពោះលក្ខខណ្ឌនៃការប្រកួត បើយោងតាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺមានការហាមប្រើប្រាស់សារជាតិញៀនគ្រប់ប្រភេទ ដូចជា ៖

១-ថ្នាំលើកកំលាំងជំនួយសិរីរាង្គ បញ្ចុះទឹកនោម ថ្នាំស្ពឹក ថ្នាំបំបាត់ការឈឺចាប់ និងប្រភេទថ្នាំញៀនទាំងឡាយណា ដែលបានហាមឃាត់។

២-កីឡាករ-កីឡាការិនី ត្រូវមានប្រភេទទម្ងន់ពិតប្រាកដនូវប្រភេទទម្ងន់កីឡាករ-កីឡាការិនីនីមួយៗ ដែលបានដាក់ពាក្យចូលរួមប្រកួត។

៣-កីឡាករ-កីឡាការិនី ដែលបានដាក់ពាក្យចូលរួមប្រកួត ត្រូវប្រមូលផ្ដុំការហ្វឹកហាត់ឲ្យបានត្រឹមត្រូវត្រៀមខ្លួនមុនការប្រកួត ក្នុងការប្រកួត និងរហូតចប់ការប្រកួត។

៤-ត្រូវពិនិត្យនូវសមត្ថភាពកីឡាករ-កីឡាការិនី ដោយធ្វើការជ្រើសរើសឲ្យអស់នូវលទ្ធភាពសមត្ថភាពបច្ចេកទេស កម្រិតខ្ពស់ក្នុង០១ប្រភេទទម្ងន់០១នាក់ ដើម្បីតំណាងឲ្យសមាគម ក្រសួង រាជធានី ខេត្ត បានចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២