ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន៣០គ្រឿងត្រូវបានដាក់នៅតាមបណ្តាភ្នំថ្មកំបោរ ដើម្បីសិក្សាពីប្រភេទសត្វព្រៃ ដែលមានវត្តមានរស់នៅតាមតំបន់ភ្នំទាំងនោះ

អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជាសហការជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់បានចាប់ផ្តើមចុះសិក្សាស្រាវជ្រាវជីវៈចម្រុះតាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនៅតំបន់ទេសភាពភ្នំថ្មកំបោរ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ពីថ្ងៃទី១៦-២៤ ខែមករា ឆ្នាំ២០២៤នេះ។ ការសិក្សានេះឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុប ក្រោមគម្រោង “ការអភិរក្សជីវៈចម្រុះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លង”។

ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន៣០គ្រឿងត្រូវបានដំឡើងនៅតាមបណ្តាភ្នំថ្មកំបោរ ដើម្បីសិក្សាពីប្រភេទសត្វព្រៃ ដែលមានវត្តមានរស់នៅតាមតំបន់ភ្នំទាំងនោះ ហើយការសិក្សានេះនឹងត្រូវបន្តតាមដានរហូតដល់ចុងឆ្នាំ២០២៤នេះ។ តំបន់ទេសភាពទាំងនេះ ត្រូវបានគេទទួលស្គាល់ថាជាទីជម្រកដ៏សំខាន់សម្រាប់កូឡូនីប្រភេទសត្វប្រចៀវច្រមុះជ្រួញ នៅក្នុងប្រទេសកម្ពុជា។

លទ្ធផលរកឃើញពីការសិក្សានេះនឹងត្រូវយកមកវាយតម្លៃពីតំបន់ជីវៈចម្រុះសំខាន់ៗ និងសម្រាប់គាំទ្រដល់ការអភិវឌ្ឍន៍កម្មវិធីអភិរក្សតំបន់ទេសភាពភ្នំថ្មកំបោរ ព្រមទាំងរៀបចំផែនការគ្រប់គ្រង ដែលអាចជួយគាំទ្រដល់ការកាត់បន្ថយហានិភ័យនៃជំងឺឆ្លង៕

 

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២